ឈ្មួញកំពុងកៀងគរពលរដ្ឋ ឱ្យចូលជីករ៉ែត្បូងដោយខុសច្បាប់ នៅស្រុកបរកែវ ខណៈមន្ត្រីជំនាញមិនទប់ស្កាត់! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឈ្មួញកំពុងកៀងគរពលរដ្ឋ ឱ្យចូលជីករ៉ែត្បូងដោយខុសច្បាប់ នៅស្រុកបរកែវ ខណៈមន្ត្រីជំនាញមិនទប់ស្កាត់!

 


(រតនគិរី)៖ បន្ទាប់ពីមន្ត្រីជំនាញ នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ចុះបង្រ្កាបទីតាំងនានា ដែលក្រុមឈ្មួញ លួចធ្វើអាជីវកម្មរ៉ែត្បូង ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកបរកែវ ខេត្តរតនគិរី កាលពីកំឡុង ខែសីហា ឆ្នាំ២០២៣ នោះមក!។
គេសង្កេតឃើញថាៈ រាល់សកម្មភាពជីករ៉ែត្បូង ខុសច្បាប់មានសភាពស្ងប់ស្ងាត់ មួយរយ:ពេលខ្លី!។
លុះដល់ដើម ខែកញ្ញា ឆ្នាំ២០២៣ ស្រាប់តែសកម្មភាពនៃការ ជីករ៉ែត្បូង ដោយខុសច្បាប់ ហាក់កក្រើកឡើងវិញ..!។
ដោយបច្ចុប្បន្នៈ ឈ្មួញកំពុងកៀងគរ ពលរដ្ឋឱ្យ ចូលរុករករ៉ែត្បូង ដោយគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិឡាមុិញ ឃុំឡាមុិញ ស្រុកបរកែវ ខេត្តរតនគិរី បណ្ដាលឱ្យទីតាំងនៅតំបន់នោះ ក្លាយជារណ្ដៅក្រហេងក្រហូង រាប់សិបរណ្ដៅតែម្ដង..!។
ដោយឡែក ទីតាំងអាជីវកម្មរ៉ែត្បូង មួយកន្លែងទៀត ដែលនៅក្បែរគ្នា និងមានច្បាប់អនុញ្ញាត ក៏កំពុងធ្វើអាជីវកម្ម ផងដែរ..!។
ទាក់ទិនសកម្មភាពនេះ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ភ្នាក់ងារព័ត៌មានយើង បានចុះយកព័ត៌មាន នៅទីតាំងអាជីវកម្មរ៉ែត្បូង ក្នុងចម្ការស្វាយចន្ទី ត្រង់ចំណុចខាងលើ។
ដោយឃើញ ក្រុមកម្មកររ៉ែត្បូង ប្រមាណជាង១០នាក់ កំពុងធ្វើសកម្មភាព ជីកកកាយដី បង្វិលរហាត់ ទាញយកអាចម៍ដី សម្រាប់ចម្រាញ់រករ៉ែត្បូង យ៉ាងគគ្រឹកគគ្រេងបំផុត!។
ស្របពេលដែលមន្ត្រីជំនាញ រក្សាភាពស្ងៀមស្ងាត់..!។
ក្នុងនោះ កម្មកររ៉ែត្បូងម្នាក់
បានរៀបរាប់ថា៖ ការងារជីករ៉ែត្បូងនេះមិនស្រួលប៉ុន្មានទេ ពោលគឺកន្លែងខ្លះជីកបានត្បូង និងកន្លែងខ្លះទៀត ជីកមិនបានត្បូងឡើយ។
កម្មកររូបនោះបន្តទៀតថា៖ ពួកខ្លួនមកជីករ៉ែត្បូង នៅចម្ការស្វាយចន្ទីបែបនេះ គឺមានការសម្របសម្រួល ពីថៅម្នាក់។
ជាមួយគ្នានោះ បើជីកមិនបានត្បូង ក៏ថៅកែផ្ដល់ប្រាក់កម្រៃ ដល់ពួកគាត់ ចំនួន១៥.០០០រៀល ក្នុង១ថ្ងៃផងដែរ។
ជាក់ស្ដែងៈ ជារៀងរាល់លើកពេលរកត្បូងបាន ពួកខ្លួនត្រូវលក់ឱ្យថៅកែ ដែលកំពុងឈរជើងចាំទិញ។
ព្រោះ ថៅកែរូបនោះ បានផ្ដល់ប្រាក់លើកទឹកចិត្ត ប្រចាំថ្ងៃដល់ក្រុមកម្មករ..!។
បើតាមការលើកឡើងពីក្រុមកម្មករ មូលហេតុ ដែលពួកគាត់ ហ៊ានមកជីកនិងរុករករ៉ែត្បូង ត្រង់ចំណុចខាងលើ!។
ក៏ព្រោះតែ មានថៅកែជាអ្នកកៀងគរ និងធានាសុវត្ថិភាព ក្នុងការធ្វើសកម្មភាព!។
ករណីនេះលោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី បានថ្លែងប្រាប់«RTN»នៅព្រឹកទី១៦.០៩.២០២៣ថាៈ អាជីវកម្មរុករករ៉ែត្បូង ក្នុងភូមិសាស្ត្រខាងលើ។
គឺមានច្បាប់អនុញ្ញាតពីក្រសួង ដោយបច្ចុប្បន្នៈ ក្រុមហ៊ុនកំពុងវាតទី ដើម្បីធ្វើអាជីវកម្ម ជាបណ្ដើរៗហើយ.!។
ការបកស្រាយពីសំណាក់លោក អ៊ុង ហួរ នៅពេលនេះ ហាក់បីដូចជាលោកចង់បង្វែរស្ថានការណ៍! ដោយលោក បំភ្លឺតែកន្លែង មានច្បាប់ប៉ុណ្ណោះ!។
ខណៈទីតាំងអត់ច្បាប់ ដែលកំពុងធ្វើសកម្មភាព នៅក្បែរគ្នានោះ លោក អ៊ុង ហួរ ពុំបានបញ្ជាក់នោះឡើយ..!។
ជុំវិញរឿងនេះ ពលរដ្ឋបានអះអាងប្រាប់«RTN»នៅព្រឹកទី១៦.០៩.២០២៣ថាៈ ក្នុងភូមិសាស្ត្រ ឃុំឡាមុិញ ស្រុកបរកែវ ខេត្តរតនគិរី«មានទាំងក្រុមហ៊ុន រុករករ៉ែត្បូង ដោយស្របច្បាប់ និងខុសច្បាប់»។
ប្រភពដដែលបញ្ជាក់ថាៈ ទីតាំងរុករករ៉ែត្បូង ក្នុងចម្ការស្វាយចន្ទី ក្នុងភូមិឡាម៉ិញ ឃុំឡាមុិញ ស្រុកបរកែវ ដែលឈ្មួញកំពុងកៀងគរពលរដ្ឋ ឱ្យចូលធ្វើអាជីវកម្មរាល់ថ្ងៃនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ!។
ខណៈទីតាំងមួយកន្លែងទៀត ដែលនៅក្បែរគ្នា ទើបមានច្បាប់អនុញ្ញាត៕016554423





No comments:

Post a Comment

Pages