ព្រំដែន​រវាងប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន បានបើក​ដំណើរការឡើង​វិញ ក្រោយបិទរយៈពេល៩ថ្ងៃ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ព្រំដែន​រវាងប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន បានបើក​ដំណើរការឡើង​វិញ ក្រោយបិទរយៈពេល៩ថ្ងៃ!

 



អ៊ីស្លាម​ម៉ា​បាដ​៖ ច្រកព្រំដែន​សំខាន់ៗ​មួយចំនួន រវាង​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​បើក​ដំណើរការឡើងវិញ សម្រាប់​អ្នក​ថ្មើរជើង និង​រថយន្ត កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បិទ​អស់​រយៈពេល ៩ថ្ងៃ ក្រោយ​មានការ​បាញ់ប្រហារ​គ្នា រវាង​កងកម្លាំង​សន្តិសុខ របស់​ប្រទេស​ទាំងពីរ តាម​បណ្ដោយ​ព្រំដែន​។​

ការសម្រេចបិទ​ច្រក​ឆ្លងកាត់​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​៦ ខែកញ្ញា បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​។
ដោយ​ហិង្សា ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច ២ នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

គួរ​បញ្ជាក់ថាៈ ប្រទេស​ទាំង២ តែងតែ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា ប្រដាប់អាវុធ​នៅតាម​បណ្ដោយ ព្រំដែន​សំខាន់ៗ ដែល​បង្ក​ឲ្យ​មាន​ទាហាន​ស្លាប់ និង​របួស បន្តបន្ទាប់​៕


No comments:

Post a Comment

Pages