លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាង ស្នើសុំអន្តរាគមន៍ ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈ ដែលធ្វើឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាង ស្នើសុំអន្តរាគមន៍ ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈ ដែលធ្វើឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន

 


ភ្នំពេញ៖ លោក វ៉ាន់ អៀង អាយុ ៤១ ឆ្នាំរស់ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនិងពលរដ្ឋផ្សេងទៀតរស់នៅជិតខាងគ្នា បានស្នើសុំអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ ដើម្បីសុំប្តឹងទប់ស្កាត់និងរុះរើសំណង់ដែលសង់លើផ្លូវសាធារណៈនិងសំណង់ជាប់ជញ្ជាំងក្រោយនៃផ្ទះរបស់ពួកគាត់ ដែលបង្កឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន ។
នៅក្នុងពាក្យសុំអន្តរាគមន៍ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ លោក វ៉ាន់ អៀង បានបញ្ជាក់ថា បច្ចុប្បន្ននេះមានម្ចាស់ក្បាលដីលេខ 848 849 850 នៅផ្នែកខាងជើងទាល់ខាងក្រោយផ្ទះនិងក្បាលដីរបស់លោក បាននិងកំពុងសាងសង់សំណង់រំលោភលើផ្លូវសាធារណៈហើយ សំណង់លើផ្លូវសាធារណៈនេះបានបណ្ដោយឱ្យមានការជ្រាបទឹកខូចជញ្ជាំងផ្ទះរបស់លោកថែមទៀតផង(ជញ្ជាំងមានផ្កាក្រឡាផែនទីហើយ)។





លោកបានបញ្ជាក់ទៀតថា សំណង់នេះបានសង់រៀបជញ្ជាំងបាំងបិទបង្អួចរបស់លោកដែលជាផ្លូវខ្យល់ដ៏សំខាន់និងផ្នែកឯទៀតពោលគឺផ្នែកខាងក្រោយទាំងអស់នៃផ្ទះលោកត្រូវបានសង់ជញ្ជាំងបាំងទាំងអស់គ្មានចរន្តលំហូរខ្យល់ចេញចូលពិបាកដកដង្ហើមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សិទ្ធិនៃការរស់នៅ និងបង់ពេលវេលា ចាប់តាំងពីមានវត្តមានសំណង់លើផ្លូវសាធារណៈនេះមក។ ។
លោក វ៉ាន់ អៀង  បានស្នើទៅអភិបាលក្រុងភ្នំពេញ ជួយដោះស្រាយជាបន្ទាន់ បើមិនដូច្នោះទេ ករណីមានកើតហេតុការណ៍ចៃដន្យណាមួយនោះ គឺយើងខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ បើផ្លូវសាធារណៈនេះមិនត្រូវបានថែរក្សានិងការពារហើយនាំគ្នាបិទធ្វើជាកម្មសិទ្ធិ។
តំណាងពលរដ្ឋនៅទីនោះនិងម្ចាស់ផ្ទះដែលជាប់ជញ្ជាំង បាន ស្នើសុំ អភិបាលមេត្តាជួយសម្របសម្រួលតាមសំណូមពរខាងលើដោយអន្តរាគមន៍ទប់ស្កាត់និងឲ្យរុះរើសំណង់ចេញពីផ្លូវសាធារណៈវិញ។
ចំណែក ឈ្មោះ សៀង ស្រីមុំ ពលរដ្ឋនៅជាប់នោះបានលើកឡើងថា លោក ស៊ុន ច័ន្ទថន ម្ចាស់ក្បាលដីលេខ 848, 849 និង850 បានកំពុងសាងសង់សំណង់នៅជាប់ផ្ទះរបស់អ្នកស្រី ដោយមិនមានការអនុញ្ញាតយល់ព្រមពីគាត់ឡើយ។
អ្នកស្រី បានបន្ថែមគាត់ក៏ដាក់ពាក្យបណ្តឹងទប់ស្កាត់ ទៅលោកអភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះផងដែរ។ បើនិយាយជាប្រយោជន៍រួមផ្លូវសាធារណៈនេះជាផ្លូវសុវត្ថិភាពផ្លូវសង្គ្រោះជីវវិត ហើយ សម្រាប់រំដោះទុក្ខភ័យ ឬគ្រោះមហន្តរាយ ហេតុអ្វីឈ្មោះ ស៊ុន ច័ន្ទថន សង់សំណង់ទាំងបំពានដូច្នោះ?។
ជុំវិញការអះអាងខាងលើសារព័ត៌មាន rtnយើង មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃទី១៤ខែកញ្ញានេះ  ជុំវិញ លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាង ស្នើសុំអន្តរាគមន៍ ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈនេះ។
ប៉ុន្តែពលរដ្ឋជិតខាង និងម្ចាស់ផ្ទះដែលមានជម្លោះនោះបានសូមគោរពស្នើលោកអភិបាលនៃខណៈអភិបាលខណ្ឌសែនសុខ និងអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍និងដោះស្រាយឬ ទប់ស្កាត់ការសាងសង់និងរុះរ៉ើសំណង់ របស់ឈ្មោះ ស៊ុន ច័ន្ទថន ម្ចាស់ក្បាលដីលេខ 848, 849 និង850 ។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តាមរបបសារព័ត៌មានតែប៉ុណ្ណោះ សូមអរគុណ៕






No comments:

Post a Comment

Pages