មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចោទសួរ​ថា​តើ រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​យ៉ាងណា​ទេ​? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចោទសួរ​ថា​តើ រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​យ៉ាងណា​ទេ​?


 

ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​នៃ​របាយការណ៍​ប្រចាំថ្ងៃ ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ (​សម្រាប់​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ​២០២៣)​។
​នៅក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​អំពី​ទិន្នន័យ​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ដើម្បី​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​, ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​៣ ÷
១. ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូវី​ដ ១៩ ដែល​កម្មវិធី​នេះ​ចាប់ផ្ដើម​ដាក់ឱ្យអនុវត្ត​ចាប់ពី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ និង​បាន​ដំណើរ​បាន​អស់​រយៈពេល ៣៩ ខែ ។
​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផល​ពី​កម្មវិធី​នេះ​មាន​ចំនួន​សរុប ៤៣៧,៧៣១ គ្រួសារ (​ស្មើ​នឹង​ប្រជាជន​ជាង ២​លាន​៧​សែន​នាក់​) ដែល​រដ្ឋ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ៤,៨០៥,៨០១,៦៩៩,០០០​រៀល (​ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោល​គឺ​ជិត ១​ពាន់​២០០​លាន​ដុល្លារ​)
២. ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ដែល​ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩​។ មកទល់​ពេល​នេះ​មាន​ស្ត្រី​និង​កុមារ​ដែល​ទទួល​ផល​ពី​កម្មវិធី​នេះ ចំនួន ៣៣៩,៩៧៧​នាក់ ចំណែក​ថវិកា​សរុប ១១០,៤០១,២០០,០០០ រៀល (​ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លាន​ដុល្លារ​)
៣. ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា ដែល​ត្រូវបាន​ដាក់​ឱ្យ​
​អនុវត្ត​ចាប់​ពី ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២២ ។ ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ផល​ពី​កម្មវិធី​នេះ​មាន​ចំនួន ៤៩៥,១១៩​គ្រួសារ (​ស្មើ​នឹង​ប្រជាជន​ជាង ១​លាន​៨​សែន​នាក់​) ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១៧៣,៩០០,០២១,២០០​រៀល (​ឬ ៤២,៤១៤,៦៣៩ ដុល្លារ​)
​ដូច្នេះ​គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ២០២៣ កម្មវិធី​ទាំងបី​ផ្ដល់​អត្ថប្រយោជន៍ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​ជាង ២​លាន​៧​សែន​នាក់ (​ឬ ៤៣៧,៧៣១ គ្រួសារ​), ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧​នាក់ និង គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា ចំនួន​ជាង ១​លាន​៨​សែន​នាក់ (​ឬ ៤៩៥,១១៩​គ្រួសារ​) ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៥,០៩០,១០២,៩០២,២០០​រៀល (​ឬ ១,២៤១,៤៨៨,៥១៧​ដុល្លា ឬ​ជាង ១​ពាន់ ២​រយ​លាន​ដុល្លារ​)​។
​ខាងលើ​នេះ​គឺ​គិត​ចំពោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​តែ​ចំនួន​បី​ប៉ុណ្ណោះ​។ ក្រៅ​ពី​កម្មវិធី​ទាំងបី​នេះ រាជរដ្ឋាភិបាល​ក៏​មាន​គោល​នយោបាយ​ផ្សេង​ទៀត​ជាច្រើន សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​គ្រប់​វិស័យ នៅ​ទូទាំង​ប្រទេស​។
​កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​ខ្លាំង ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្វះ​ទឹកចិត្ត​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ​។
#​ហ៊ុន​ម៉ា​ណែ​ត #Hunmanet
#​កម្ពុជា #Cambodia

No comments:

Post a Comment

Pages