សមត្ថកិច្ចស្រុកកៀនស្វាយបង្រ្កាបភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)ម្នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចស្រុកកៀនស្វាយបង្រ្កាបភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)ម្នាក់

 



ខេត្តកណ្តាល ៖ ថ្ងៃទី១២ខខែវិច្ជិកាឆ្នាំ២០២៣វេលាម៉ោង១៥:១៥នាទីចំណុចកើតហេតុភូមិព្រែកប៉ុលឃុំ បន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យ ចំនួន០១នាក់ឈ្មោះស្រ៊ុន សម្ពស្សភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកត់ឆ្នោតមានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ  ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
១/ទូរសព្ទ័ដៃចំនួន០២គ្រឿង(ម៉ាក oppoពណ៌ទឹកសមុទ្រ ០១គ្រឿងនឹងម៉ាកSAMSUNG ពណ័ទឹកមាស០១គ្រឿង)
២/ក្រដាសA4កាត់រួចមិនទាន់កត់លេខឆ្នោតចំនួន៦២សន្លឹក
៣/សៀវភៅកត់លេខឆ្នោតរួចចំនួន២ក្បាល។
៤/កន្ទុយសន្លឹកឆ្នោតចាក់រួចចំនួន០៦សន្លឹក
៥/ក្រដាសកាហ្គែ(ផ្ដាន)០១សន្លឹក។
៦/ប៉ិចចំនួន០៣ដើមនិងបន្ទាត់ជ័រចំនួន០១ ដើម
៧/ប្រដាប់កិបចំនួន០១
៨/ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង
៩/កាបូបស្ពាយពណ៍ខៀវចាស់ចំនួន០១
១០/ប្រាក់ខ្មែរចំនួន ៤៦៤០០(បួនម៉ឺនប្រាំមួយពាន់បួនរយរៀល) ។

ក្រោយពីសាកសួររួច កម្លាំងព្រហ្មទណ្ឌស្រុកបានសុំគោលការណ៍មេឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនិតិវិធីច្បាប់។




No comments:

Post a Comment

Pages