ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ សង្កាត់ កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺប្រែក្លាយទៅជា ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមរបៀបជិះសេះ លែង ដៃ ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ សង្កាត់ កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺប្រែក្លាយទៅជា ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមរបៀបជិះសេះ លែង ដៃ !

 


កំពង់ស្ពឺ ÷ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជា ផលកសិកម្ម ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ភូមិ កាបទូក សង្កាត់កណ្ដោដុំ ក្រុងច្បារមន បានឲ្យដឹងថាទោះ ពួកគេ ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយក៏ត្រូវតែបងលុយ តាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ ។
 
 ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូ ន ទំនិញឬកសិផលផ្សេងៗដោយគោរពតាមច្បាប់កំណត់ក៏ នៅតែ ចៀសមិនផុតពីបង់លុយក្រោមតុលើតុឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជី ង ថ្លឹងរថយន្តផ្លូវជាតិលេខ៤សង្កាត់កណ្តាដុំក្រុងច្បារមនខេត្តកំពង់ស្ពឺនោះដែរ ។
 
 ហេតុនេះហើយ ទើប មានការអំពាវនាវឲ្យ លោក វីសំណាង អភិបាលខេត្តកំពង់ស្ពឺក៏ដូចជា លោក ប៉េង ពោធិ៍ នា រដ្ឋមន្ត្រីក្រសួងសាធារ ណការនិងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ ប្រ ធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤សង្កាត់កណ្ដោដុំក្រុងច្បារមននិ ងក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់ ។
 
 ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបា នឲ្យដឹងថាការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ៤ក្នុងសង្កាត់កណ្ដោដុំ ក្រុងច្បារមនគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅ ខា ងលើផងដែរ ។
 
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗរថយន្ត សណ្ដោងកន្ទុយ សណ្ដោង រ៉ឺម៉ក ផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកា ត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ដោយគ្មានការព្រួយបារម្ភផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់   រថ យន្ត​​ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការ ស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពាន នោះទេ ។
 
 ប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិកាបទូក សង្កាត់ កណ្ដោដុំ ក្រុង ច្បារមន បានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើក ប រឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញ ព្រូ រថយន្តឬ អ្នកបើកបរ រថ យន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយ ឲ្យប្រធានជញ្ជីងនឹង ក្រុម មន្ត្រី ប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ា បានទេ ។
 
 ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ៤សង្កាត់កណ្ដោដុំ ក្រុងច្បារ មនខេត្តកំពង់ស្ពឺរករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួ កគេជាមិនខាន់ឡើយ ។
 
 ហេតុនេះហើយទើបរថយន្តតូចធំដឹកជញ្ជូនទំនិញលើសទម្ងន់រាប់ តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លវស្ថា នីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤សង្កាត់កណ្ដោដុំយ៉ាង គគ្រឹក គគ្រេងបណ្ដោយឲ្យ ខូចផ្លូវខូចស្ពានជាបន្តបន្ទាប់ ។
 
 បញ្ហានេះគឺជារឿងដែល លោកប៉េង ពោធិ៍ នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិង លោក សេង ឈួន ប្រធានជញ្ជីងទូទាំង ប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថ យន្ត ផ្លូវជាតិ លេខ៤សង្កាត់កណ្ដោដុំក្រុងច្បារមនខេត្តកំពង់ស្ពឺ កំពុ ងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់។




No comments:

Post a Comment

Pages