លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចជំនួបការគួរសមជាមួយ ឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចជំនួបការគួរសមជាមួយ ឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

 



ខេត្តស្វាយរៀង៖ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចជំនួបការគួរសមជាមួយ ឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដែលកិច្ចជំនួបនេះធ្វើឡើងនៅសាលប្រជុំ សាលាខេត្ត ។

ក្នុងកិច្ចជំនួបនេះ បានជជែកពិភាក្សា លើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ តាមគ្រប់រូបភាព នូវការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសារ ការងារអាជីវកម្មអ៉ិនធើណេត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង និងកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរ នៅក្បែរបរិវេណ មណ្ឌលប្រឡង អោយផ្អាកជាបណ្តោះអាសន្ន ជួយសម្របសម្រួលជាមួយម្ចាស់ សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែង លក់ដូរ បាយម្ហូប កុំអោយមានការដំឡើងថ្លៃ ក្នុងពេលប្រឡង សម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្តល់សន្តិសុខ និងសុវត្តិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្រួលការផ្ញើកង់ និងម៉ូតូ របស់បេក្ខជន ប្រកបដោយសុវត្ថិភាព
ព្រមទាំងការជួយសម្របសម្រួលជាមួយ តាមបណ្តាវត្តនានា ដែលផ្តល់កន្លែងស្នាក់នៅដល់បេក្ខជន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន ក្នុងការស្នាក់នៅ សម្រាប់ការប្រឡង ។

ដោយមានការអញ្ជើញចូលរួមពី ៖ លោក ភេ គង់ នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងស្វាយរៀង លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
















No comments:

Post a Comment

Pages