លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

 


នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អភិបាលរងខេត្តស្វាយរៀង លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ដើម្បីទទួលដោះស្រាយក្ដីកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងវេទិកាវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានវត្តមានចូលរួមរបស់លោក កែវ សាមឿន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលវេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកស្វាយជ្រំ។
វេទិការសាធារណៈនេះ មានការចូលរួមពីសំណាក់លោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក-លោកស្រី ជាមេឃុំ ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ។

គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង៕




No comments:

Post a Comment

Pages