ខេត្តកែប ៖ប្រភពព័ត៍មានច្បាស់ការណ៍បានអោយដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបនោះ ឥឡូវគេប្តូរមកលេងនៅក្នុងទឹកដី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រុមពួកញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយ ទើបអាចបើកលេងបានដោយរលូន.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ ដែលទីតាំងខាងលើ ធ្វើឲ្យប្រជាពល រដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប្ដី និងកូនៗពួកគាត់បោះបង់ការងារចោល នាំគ្នាទៅលេងល្បែងខុសច្បាប់ទាំងនោះ ណាមួយទៀត ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាដើម.!។
ជុំវិញបញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងកែប លើកឡើងថា! ឯណាទៅភូមិ.ឃុំ. សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ។
អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងសុីសងមាន់ជល់ខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេ ចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈមេដែលជាអ្នកបើកល្បែង ចាំទទួលផល យ៉ាងច្រើនសន្ធឹកសន្ធាប់៕
No comments:
Post a Comment