គួរឱ្យអនិច្ចាព្រៃឈើមិនទាន់គ្រប់អាយុត្រូវបានមេខ្លោងទិញអូសព្រៃបញ្ជាឲ្យទៅកាប់ដឹកយកមកលក់ឲ្យខ្លួនក្នុងដែនសហគមន៍.? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គួរឱ្យអនិច្ចាព្រៃឈើមិនទាន់គ្រប់អាយុត្រូវបានមេខ្លោងទិញអូសព្រៃបញ្ជាឲ្យទៅកាប់ដឹកយកមកលក់ឲ្យខ្លួនក្នុងដែនសហគមន៍.?


(កំពង់ធំថ្ងៃទី 25 ខែធ្នូឆ្នាំ 2023)

រឿងនៅដដែលៗ នៅពេលដែលកងកម្លាំងចូលព្រៃបានផ្អាកមួយចម្អិនកំពឹស រយៈពេលប៉ុន្មានថ្ងៃនេះគឺចាប់ផ្ដើមដឹកជញ្ជូនវិញហើយ ពលរដ្ឋស្នេហាលើវិស័យព្រៃឈើធនធានធម្មជាតិ ចង់សួរទៅបងៗអ៊ំៗជំនាញតើលោករ៉េត ដែលជាមេឈ្មួញអុស់ព្រៃដ៏ល្បីឈ្មោះម្នាក់នៅលើទឹកដីខេត្តកំពង់ធំ តើមានអ្នកនៅពីក្រោយខ្នងធំប៉ុណ្ណាទៅ បានជាហ៊ានបំផ្លាញព្រៃឈើចម្រុះតូចធំធ្វើជាអុសរាប់រយម៉ែត្រគីប ដឹកចេញយកទៅលក់យ៉ាងរំភើយ
មិនខ្វល់ពីច្បាប់អ្វីទាំងអស់។

ជាក់ស្ដែងគោយន្តកន្ត្រៃ  និងគោយន្តកែច្នៃដែលគេនិយមហៅថាបុកស័រ បានធ្វើសកម្មភាពដឹកជញ្ជូនអូសចេញពីព្រៃសហគមន៍ជាំស្មាច់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  ជាព្រៃរួម របស់ភូមិទំអរ  បើតាមត្រីកុងបុកស័របានប្រាប់អ្នកយកព័ត៌មាននៅច្ងៃទី.២៥.ខែឆ្នូ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ការសម្រុកដឹកអុសចេញពីព្រៃសហគមន៍ ជាំស្មាច់
យកទៅលក់ឱ្យថៅកែរ៉េតគឺក្នុងមួយថ្ងៃៗគោយន្តកន្ត្រៃនិងគោ យន្តកែច្នៃបុកស័រជាច្រើនគ្រឿង កំពុងតែសម្រុកធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ក្រោយពីរឮព័ត៌មានថាកម្លាំងរបស់កងរាជអាវុធហត្ថបានដកថយចេញពីព្រៃវិញនោះ។

បងប្អូនប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានធម្មជាតិពួកគាត់មានការសោកស្ដាយពន់ពេកចំពោះករណីកាប់បំផ្លាញព្រៃឈើតូចធំធ្វើជាអូសម៉ែត្រគីប ស្ទើរតែគ្រប់ទីកន្លែងក្នុងទឹកដីខេត្តកំពង់ធំគឺលោករ៉េតប៉ាវផ្ដាច់តែម្ដង .?..បងប្អូនប្រជាពលរដ្ឋសូមអង្វរនិងសូមគោរពសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមេត្តាមើលមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋានដែលកំពុងតែមានការកាប់បំផ្លាញដីព្រៃសហគមន៍ធ្វើជាអូសម៉ែត្រគីបហើយយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនថែមទៀតនោះ។

មានតែឯកឧត្តមទាំងទ្វេទេបានដាក់បទបញ្ជាមកទើបបងៗអ៊ំៗសមត្ថកិច្ចជំនាញធ្វើតាម បើមិនអញ្ចឹងទេព្រៃឈើនៅក្នុងស្រុកសណ្ដាន់និងស្រុកសន្ទុកច្បាស់ជារលាយអស់ហើយទានសូមមេត្តាជ្រាប មេខ្លោងដែលបំផ្លាញព្រៃឈើចម្រុះ មានតែម្នាក់ ឈ្មោះរ៉េត ហ្នឹងឯង អាជីពរបស់គាត់គឺមិនមានរកចំណូលអ្វីក្រៅពីបំផ្លាញធនធានធម្មជាតិនិងសម្បត្តិធម្មជាតិរបស់រដ្ឋនោះទេ
ជាចុងក្រោយ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ។៕















No comments:

Post a Comment

Pages