ក្រុមចោរលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃ បំរុងឆ្លងដែនមកកម្ពុជា ឬក៏យ៉ាងណា? ព្រោះក្នុងស្រុកម៉ាឡៃ សម្បូរដោយច្រករបៀងជាច្រើនកន្លែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមចោរលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃ បំរុងឆ្លងដែនមកកម្ពុជា ឬក៏យ៉ាងណា? ព្រោះក្នុងស្រុកម៉ាឡៃ សម្បូរដោយច្រករបៀងជាច្រើនកន្លែង

 




បន្ទាយមានជ័យ៖ក្រុមចោរលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃ បំរុងឆ្លងដែនមកកម្ពុជា ឬក៏យ៉ាងណា? ព្រោះក្នុងស្រុកម៉ាឡៃ សម្បូរដោយច្រករបៀងជាច្រើនកន្លែង តែអកុសលត្រូវបានកម្លាំងយោធាព្រំដែនថៃប្រទះឃើញ គែស្ថិតនៅចំណុចក្នុងចំការដូងប្រេងក្បែរព្រំដែនកម្ពុជា នៃស្រុកម៉ាឡៃ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ពោធិសាត់ អភិបាលខេត្តស្រះកែវរួចមក លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ឱ្យធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជាដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។
កងកម្លាំងយោធាកងរយលេខ ១២០៦ ដើរល្បាតតាមប្រទាត់ព្រំដែន លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣កម្លាំង
យោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខលួចយកមកលាក់ទុកនៅក្នុងចម្ការដូងប្រេងដោយគ្រប់តង់ពណ៌
ខៀវ ស្ថិតនៅក្នុងចំណុច ភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ទើបកម្លាំងព្យាយាមបន្តរុករកក្បែរបរិវេណនោះ ក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខលួចមកលាក់និងយកធាងដូងប្រេងគ្របយ៉ាងជិត សរុបចំនួន ២៣ គ្រឿង។
ក្នុងនោះគឺមានម៉ូតូម៉ាក scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ៕






No comments:

Post a Comment

Pages