អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោកខេង យ័ន អភិបាលក្រុងកែបនិងនាយករដ្ឋបាលម្នាក់ទៀត នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោកខេង យ័ន អភិបាលក្រុងកែបនិងនាយករដ្ឋបាលម្នាក់ទៀត នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ

 


ខេត្តកែប៖លោកខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ។
សម្រាប់មូលហេតុ ដែលនាំឈានដល់ការឃាត់ខ្លួនមន្ត្រីទាំង២រូបនេះ មិនទាន់ដឹងព័ត៌មានលម្អិត និងកើតឡើងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ  នេះបើយោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តកែប បានប្រប្រាបកាសែតក្នុងស្រុក នៅមុននេះបន្តិច។

ពាក់ព័ន្ធករណីចាប់ខ្លួនចៅហ្វាយក្រុង និងនាយករដ្ឋបាលខេត្តកែបនេះ អង្គភាពសារព័ត៌មានRTN បានព្យាយាមសុំការបញ្ជាក់ពីលោកប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែបនេះដែរ ប៉ុន្តែមិនមានឆ្លើយតបនោះទេ។
ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ  ដោយហេតុផលថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ ព្រោះលោកសុំច្បាប់ឈប់សម្រាក។

No comments:

Post a Comment

Pages