សមត្ថកិច្ចខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាច្រើនគីឡូក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម៤នាក់​ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាច្រើនគីឡូក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម៤នាក់​

 


ខេត្ត​ស្វាយរៀង៖ ​អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៣-២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថាជាលទ្ធិផលសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤ ស្រី០១នាក់ (ជនជាតិវៀតណាម) ១.ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ២.ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ៣.ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ៤.ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថាវត្ថុតាងនិងសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមានម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៤ កញ្ចប់ ទម្ងន់ ៦៥,១៣ ក្រាម - ប្រភេទកេតាមីនចំនួន០៧កញ្ចប់ ទម្ងន់ ៤៤៩,៣៨ ក្រាម - ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាន់ទម្ងន់ ១៦,០២ ក្រាម - ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២ គ្រាប់ទម្ងន់ ២០,៤២ក្រាម - ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ទម្ងន់ ៥០,៩៧ ក្រាម - ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ទម្ងន់ ៨១,២១ ក្រាម - អ៊ិចស្តាស៊ីគ្រាប់ទម្ងន់ ០,២៨ ក្រាម(សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម(០១គីឡូ៤០៧,៣៦ក្រាម) - ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង - អាវុធខ្លី០៣ ដើម បង់០១ គ្រាប់ ២១គ្រាប់ - ទូរស័ព្ទ ០៤ គ្រឿង - ម៉ូតូ ៨ គ្រឿង - ប្រាក់ដូល្លារ ១៨៤០ដុល្លារ- កាតធនាគារ ០៥ លិខិតឆ្លងដែន ០២ ក្បាល អត្តសញ្ញាបណ្ណសញ្ជាតិវៀតណាម ០៧ សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយជា សុវណ្ណ





No comments:

Post a Comment

Pages