គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤

 



(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងរដ្ឋសភា ក្រុមការងារចុះជួយក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងសមាជិកឃុំក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ សរុបប្រមាណ ៥០០ នាក់។ 
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចអនុប្រធានបក្សទាំង ៥ ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងនូវសាររបស់សម្តេចប្រធានបក្ស និងសម្តេចអនុប្រធានបក្សមកជាមួយផងដែរ ក្នុងនោះឯកឧត្តមបានថ្លែងអំណរគុណចំពោះ អ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សា ឃុំ-សង្កាត់ សមាជិក សមាជិកា គណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពារ រហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើតរាជរដ្ឋាភិបាលអាណាត្តិទៅ ៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 
ឯកឧត្តមបានគូសបញ្ជាក់ថា បើទោះបី បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការគូសបញ្ជាក់នូវសាររបស់សម្តេចប្រធានបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ ឱ្យគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ 
ជាចុងក្រោយ ឯកឧត្តម បានជូនពរ និងសូមឱ្យគណបក្សប្រជាជនទទួលបានជោគជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ បន្ថែមពីនោះ ឯកឧត្តមបានលើកទឹកចិត្តអោយអង្គបោះឆ្នោតទាំងអស់ថែរក្សាសុខភាព និងពិនិត្យឯកសាររួចរាល់ដើម្បីត្រៀមទៅបោះឆ្នោត៕



No comments:

Post a Comment

Pages