ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង

 



នៅថ្ងៃសៅរ៍១កេីត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​  បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈនៅថ្ងៃចន្ទ ១១រោចខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ​ ពិធីបុណ្យបានប្រព្រឹត្តទៅនៅគេហដ្ឋានជិតផ្លូវជាតិលេខ១ ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ព្រមទាំងបានចូលរួមបច្ច័យបុណ្យ ចំនួន ៥.០០០.០០០៛។ 


ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រតិភូអមដំណេីសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។










ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

No comments:

Post a Comment

Pages