សម្តេច ម៉ែន សំអន អំពាវនាវឲ្យផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងមហាផ្ទៃ​ ឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេច ម៉ែន សំអន អំពាវនាវឲ្យផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងមហាផ្ទៃ​ ឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវផ្សព្វផ្សាយ​នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និងសេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សម្តៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា។

ការអំពាវនាវបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច ម៉ែន សំអន ជួបសំណេះសំណាល សមាជិក សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពីស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក រហូតទទួលបានជោគជ័យគួជាទីមោទន:។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀង មានអង្គបោះឆ្នោតសរុប ៥១៨នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានអង្គបោះឆ្នោត ចំនួន៤១៨ និងគណបក្សភ្លើងទៀនមានចំនួន ១០០ អង្គបោះឆ្នោត៕






No comments:

Post a Comment

Pages