ពិព័រណ៍ផ្សារសប្បុរស ដើម្បីរកថវិកា ជូនមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀងនិងចែកអំណោយដល់ពលរដ្ឋ១២០គ្រួសារដែលមានជីវភាពខ្វះខាត នៅស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិព័រណ៍ផ្សារសប្បុរស ដើម្បីរកថវិកា ជូនមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀងនិងចែកអំណោយដល់ពលរដ្ឋ១២០គ្រួសារដែលមានជីវភាពខ្វះខាត នៅស្រុកកំពង់រោទិ៍




ស្វាយរៀង៖ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡាក់គីរ៉ូប៊ី នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ បានរៀបចំបង្កើតឲ្យមានពិធី ពិព័រណ៍ផ្សារសប្បុរស ដើម្បីរកថវិការ ឧបត្ថម្ភមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក សុច ពិសី អភិបាលនៃគណៈអភិបាល ស្រុកកំពង់រោទិ៍  ព្រះគ្រូចៅអធិការវត្តកោះអណ្ដែត អ៊ុំ សុវណ្ណារិទ្ធិ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គីរ៉ូប៊ី តំណាងប្រធានច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ភ្ញៀវជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនរូប។

លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គីរ៉ូប៊ី បានរំលឹកពីអតីតភាពរបស់លោកថា កាលលោកនៅតូចគ្រួសាររបស់ខ្ញុំមានជីវភាពលំបាកណាស់ មានបងប្អូន ០៨នាក់ រស់នៅក្នុងផ្ទះតែមួយ ហើយពេលខ្លះពួកយើងមិនមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគនោះទេ សូម្បីតែលុយទៅសាលារៀន តែខ្ញុំមានសំណាងណាស់ ដែលបានជួបសៀវភៅមួយក្បាលកត់ត្រាថា "អតីតកាលមិនអាចកំណត់ជោគវាសនាយើងបានទេ" នេះហើយទើបធ្វើឱ្យខ្ញុំមានកម្លាំងចិត្ត តស៊ូបានសម្រេចជោគជ័យរហូតដល់សព្វថ្ងៃនេះ ទាំងនេះហើយទើបឱ្យខ្ញុំនឹកឃើញ និងមានបំណងធ្វើវិភាគទាន តាមរយៈបង្កើតឱ្យមានកម្មវិធីផ្សេងៗ។

លោក សុច ពិសី អភិបាលនៃគណៈអភិបាល ស្រុកកំពង់រោទិ៍ បានមានប្រសាសន៍ថា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយកកាស៊ីណូ ឡាក់គីរ៉ូប៊ី ដែលលោកមានបំណងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបានផ្ដល់អំណោយជូនមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ព្រោះនេះជាផ្នែកមួយ ជួយសម្រួលបន្ទុកដល់រដ្ឋាភិបាល ដូចនេះខ្ញុំសូមអរគុណ និងសូមជូនពរឲ្យលោក រកស៊ីមានបាន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីលើនេះផងដែរ ពិព័រណ៍ផ្សារសប្បុរស មានស្តង់លក់របស់ត្រជាក់ៗ និងអាហារសម្រន់ដែលគួរឲ្យចង់ញ៉ាំ ដែលមានភ្ញៀវកិត្តិយស ជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមពិសាអាហារ ជាចំណែកមួយ នៃការរកថវិកា ឧបត្ថម្ភមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង។

កម្មវិធីនេះ មានទាំងតារាល្បីៗជាច្រើនអញ្ជើញចូលរួម ដូចជាតារាចម្រៀង មានសម្ដែងសៀករហស្កាំ ការប្រឡងចម្រៀង ប្រឡងញ៉ាំផ្លែប៉ោមជ័យលាភី ដើម្បីជាចំណាប់អារម្មណ៍ដល់ភ្ញៀវជាតិនិងអន្តរជាតិបានអញ្ជើញចូលរួម ជាចំណែកមួយ បង្កើតប្រាក់កម្រៃសម្រាប់ជួយដល់កុមារកំព្រា។

ទឹកចិត្តសប្បុរស ដ៏ល្អកម្រមាន របស់លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡាក់គីរ៉ូប៊ី ស្ដែងឲ្យឃើញ នូវអំពើល្អ កើតចេញពីឆន្ទៈយ៉ាងពិតប្រាក។

នៅពេលព្រឹកថ្ងៃដដែលនេះ ពលរដ្ឋចំនួន ១២០គ្រួសារ  ទទួលបានអំណោយ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងនោះដែរមានសិស្សចំនួន ៦៦៣នាក់ សាលាចំនួន៧ និងវត្តចំនួន៨ ក្នុងមួយវត្តទទួលបានថវិកា ៨០០ដុល្លារ  ពីលោក លីម គឹមសេង





















ក្នុងថ្ងៃនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងផងដែរ៕

No comments:

Post a Comment

Pages