ខេត្តរតនគិរី៖ ក្រុមអ្នកភូមិឃុំម៉ាលិកបានឱ្យដឹងថា បើទោះជាថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា លោកបានប្រកាសឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្តារាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជាយ៉ាណាក៍ដោយ ចំណែកស្រុកអណ្តូងមាសខេត្តរតនគិរី។ លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និង លោក សោម បូរ៉ា អធិការនគរបាលស្រុកអណ្តូងមាស នៅតែបើកអោយមានវង់ល្បែងស៊ីសងនៅក្នុងស្រុកយ៉ាងគរគ្រឹកគរគ្រេង។
ជាស្តែង នៅរសៀលថ្ងៃទី២២ ខែមីនាម្សិលមិញនេះ មានករណីបើកវង់ល្បែងស៊ីសង”មាន់ជល់”ទ្រង់ទ្រាយធំនៅចំណុចចំការកៅស៊ូមួយកន្លែងស្ថិតនៅក្នុង(ភូមិ-ឃុំម៉ាលិកស្រុកអណ្តូងមាស ដោយមានមនុស្សចូលទៅលេងចាក់ភ្នាល់លុយរាប់លានរៀល មនុស្សប្រមាណជិត១០០នាក់ ម្តុំគ្នាយ៉ាងគរគ្រឹកកគ្រេង ដោយគេពុំឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទប់ស្កាត់បង្ក្រាបឡើយ។
យ៉ាងណាមិញអ្នកភូមិ-ឃុំម៉ាលិកបានបង្ហើបអោយដឹងថា មុននឹងពួកគេរៀបចំបើកល្បែងស៊ីសងតាមចំការកៅស៊ូនៅចំណុចណាក៍ដោយក្នុងស្រុកអណ្តូងមាសខេត្តរតនគិរីនេះ គឺពួកគេបានបង់លុយអោយសមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធចាប់តាំងពីស្រុករហូតដល់ខេត្តអស់ទៅហើយ។
ខណៈពេលក្រុមអ្នកកាសែតចុះទៅស្រាវជ្រាវ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចជំនាញ គ្រានោះត្រូវគេឃើញមានមនុស្សប្រមាណ០៣នាក់ បានជិះម៉ូតូតាមអ្នកកាសែតដែលចូលទៅត្រួតពិនិត្យវង់ល្បែងស៊ីសងទាំងនោះ ហើយពួកគេទាំងបីរនាក់នេះ បានជិះម៉ូតូតាមកាក់ឬស្រែកអោយអ្នកកាសែតថយក្រោយ ពួកគេបានយកឈ្មោះអធិការរងម្នាក់នៅស្រុកអណ្តូងមាសថា សមត្ថកិច្ចជាអធិការរងឱ្យថយក្រោយជាបន្ទាន់។ បើទោះជាមានការសម្លត់គំរាមពីឆ្មាំល្បែងករដោយ ក៍ក្រុមអ្នកសារព័ត៌មាន បានបំបែកកាយចែកផ្លូវគ្នា ដើម្បីចុះសើបអង្កេត់ស្រាវជ្រាវ លោក សោម បូរ៉ា អធិការស្រុកអណ្តូងមាសបានជោគជ័យផងដែរ។
ចំណែកលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស ករណីវង៉ល្បែងស៊ីសងទ្រង់ទ្រាយធំខុច្បាប់នៅក្នុងទឹកដីឃុំម៉ាលិកស្រុកអណ្តូងមាសនេះ RTNនៅរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះអង្គភាព ព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺបានទេ។ ករណីវង់ល្បែងស៊ីសងមាន់ជល់ទ្រង់ទ្រាយធំ បើកលេងនៅមុខប៉ុស្តិ៍ម៉ាលិក ឃុំម៉ាលិកខាងលើនេះ លោកមេប៉ុស្តិ៍ឃុំម៉ាលិក យើងមិនអាចសុំការទំនាក់នងពីលោកបានទេ។
បើទោះជាដូចច្នេះក៍ដោយ ករណីវង់ល្បែងស៊ីសងមាន់ជល់ទ្រង់ទ្រាយធំខុសច្បាប់ នៅចំណុចឃុំម៉ាលិកស្រុកអណ្តូងមាសខាងលើនេះ លោក សោម បូរ៉ា អធិការស្រុកអណ្តូងមាស លោកបានឲ្យ RTN ដឹងនៅរសៀលថ្ងៃទី២៣មីនានេះថា វង់ល្បែងស៊ីសងខាងលើនេះលោកបានដឹងជាយូណាស់មកហើយ តែលោករកកន្លែងទីតាំងលេងពុំដែលឃើញសោះ តែក្រោយការបញ្ឈប់ម៉ោងលេងល្បែងស៊ីសងទាំងនេះលោកដាក់កម្លាំងល្បាតរួចអស់ហើយក៍នៅតែរកមិនឃើញដែរ។
លោកថា បើទោះជាពេលនេះលោកបង្ក្រាបមិនបាន តែពេលក្រោយលោកនឹងព្យាយាមបង្ក្រាបឲ្យទល់តែបាន។
យ៉ាងណាក៍ដោយ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានប្រកាសកាលពីថ្មីៗនេះ ឲ្យបិទល្បែងស៊ីសងទាំងនេះ ពាក់ព័ន្ធភូមិ-ឃុំ មានសុវត្ថភាពតាមរាជធានី-ខេត្ត គ្រប់តំបន់មូលដ្ឋានទាំងអស់។ តែចំណែកស្រុកអណ្តូងមាស បែជានៅតែបើកល្បែងស៊ីសងសងវៀនមាន់ជល់ ឱ្យពលរដ្ឋចូលទៅលេងយ៉ាងអនាធិបតេយ្យ ផ្កើនទៅនិងប្រសាស្តន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី-កម្ពុជា ទៅវិញ៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕
No comments:
Post a Comment