សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់រាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់រាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត

 



(ខេត្តពោធិ៍សាត់)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ពាក់ព័ន្ធករណី ប្រជាពលរដ្ឋ បានសម្ដែងក្ដីព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា ដោយថា សូមកុំបារម្ភ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ ។ សម្តេច ថា សាសនា និងវប្បធម៌ គឺសំខាន់ ហើយការការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់ របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ ។ សម្តេចធិបតី បានបញ្ជាក់ថា សាសនា និងវប្បធម៌ គឺសំខាន់ ខណៈសាសនា មានការផ្សាភ្ជាប់គ្នាជាមួយវប្បធម៌របស់កម្ពុជាតាំងពីយូរណាស់មកហើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា កន្លងទៅថ្មីៗនេះ មានការបារម្ភ ប្រជាពលរដ្ឋ បានចូលខមិនជជែកចុះឡើងតាមបណ្តាញសង្គម អ្នកខ្លះច្រឡំថា សង្ក្រាន្តចូលឆ្នាំ យើងរៀប ចំសង្ក្រាន្តនៅស្រុកខ្មែរលែងបានហើយ ព្រោះនៅប្រទេសជិតខាង គេយកបានចុះបេតិកភណ្ឌ ។ សម្តេច បញ្ជាក់ថា សូមបងប្អូនកុំបារម្ភ តែការព្រួយបារម្ភរបស់បងប្អូនកន្លងទៅ គឺត្រឹមត្រូ វហើយ ។ សម្តេចធិបតី ថា ពាក្យសង្ក្រាន្ត ខ្មែរយើងក៏ប្រើ ថៃក៏ប្រើ ឡាវក៏ប្រើដែរ ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ រៀបចំ ដាក់បញ្ជូល «សង្រ្កាន្ត និងក្រមាខ្មែរ គុកទួលស្លែងជាដើម» ទៅក្នុងសម្បត្តិបេតិកភណ្ឌ វប្បធម៌របស់ខ្មែរនៅអង្គការយូណេស្កូ, ពិធីអាពាហ៍ពិពាហ៍តាមបែប្រពៃណីខ្មែរ ក៏នឹងចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមទាំងសម្បត្តិផ្សេងៗទៀត ក៏ចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ កុំមានការបារម្ភលើរឿងនេះ ។ បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺការចុះបញ្ជីជាបេតិកភណ្ឌអរូបី របស់ ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេង ទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនេះ ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត ។ សូមបងប្អូនប្រជាពលរដ្ឋ ប្រើចុះ នូវពិធីសង្ក្រាន្តឆ្នាំថ្មីនេះ គឺមិនខុសទេ ហើយគ្មានអ្នកណាយករបស់ខ្មែរនោះទេ ដូច្នេះបងប្អូន ប្រជាពលរដ្ឋ អញ្ជើញធ្វើពិធីសង្ក្រាន្តនេះ នៅទូទាំងរាជធានី-ខេត្ត ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្ត មណីរតនារាម នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ៕



















































No comments:

Post a Comment

Pages