ឯកឧត្តម កែ ក្រានីត នាំយកអំណោយសប្បុរសជនចែកជូនសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូជាងមួយពាន់អ្នកនៅខេត្តសៀមរាប និងជួសជុលអគារសិក្សានៅខេត្តកំពង់ធំ : - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម កែ ក្រានីត នាំយកអំណោយសប្បុរសជនចែកជូនសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូជាងមួយពាន់អ្នកនៅខេត្តសៀមរាប និងជួសជុលអគារសិក្សានៅខេត្តកំពង់ធំ :




កំពង់ធំ : នៅរសៀលថ្ងៃទី ២៣ខែមីនាឆ្នាំ២០២៤ ឯកឧត្តម កែ ក្រានីត  សមាជិកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខនិងចែកសម្ភារសិក្សា ដល់សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ នៅស្រុកជីក្រែង ខេត្តសៀបរាប និងសាលាបឋមសិក្សាជ័យ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែលលោកបានបញ្ជាក់ឲ្យដឹងថាទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំក៏ដូចជាធនធានមនុស្ស ហើយលោកក៏បានណែនាំដល់ សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀននិងនៅគេហដ្ឋានដើម្បីក្លាយជា សិស្សល្អ កូនល្អ និងមិត្តល្អគ្រប់ៗគ្នា និងជាសសរទ្រូងហើយជាអ្នកបន្តវេនដ៏រឹងមាំនិងជាអនាគតរបស់ប្រទេសជាតិ។

ជាមួយនេះផងដែរ លោកក៏បាននាំយកនូវស័ង្កសីជ័រចំនួន ៣២សន្លឹក ទ្វារឈើចំនួន ០៣ បង្អួចឈើចំនួន ១២ ទៅជួសជុលអគារសិក្សាមួយខ្នងស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការទ្រុឌទ្រោមខ្លាំង ហើយ អាចឱ្យសិស្សានុសិស្សសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពឡើងវិញ។

លើសពីនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ដែលបានឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកាតាមរយៈលោកផ្ទាល់ សម្រាប់ចែកជូនដល់សិក្សានុសិស្សលោកគ្រូអ្នកគ្រូ ក៏ដូចជាជួសជុលអគារសិក្សានៅពេលនេះ។

ទន្ទប់នឹងនេះលោកក៏បាន ផ្សព្វផ្សាយអំពីអាហារូបករណ៍ដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញបានផ្ដល់ជូនតាមរយៈខ្លួនលោក ដល់និស្សិតដែលចង់បន្តការសិក្សា នៅសាកលវិទ្យាល័យ នាឆ្នាំសិក្សា ២០២៤ -២០២៥ ខាងមុខ សូមទាក់ទងមករូបលោកផ្ទាល់ដើម្បីបានបន្តការសិក្សាតាមស្ថានភាព និងចំនួនជាក់ស្ដែង។

គួរបញ្ជាក់ផងដែរថាសម្ភារ សិក្សាដែលត្រូវចែកជូននេះមាននៅបឋមសិក្សាក្របីរៀល សិក្សាហ៊ុនសែនគំរូ និងបឋមសិក្សាជ័យដែលមានជារួមសៀវភៅរឿង-សៀវភៅផាត់ពណ៌ 1500ក្បាល
សម្ភារៈកីឡា (បាល់ទាត់10-បាល់ទះ10-បាល់បោះ4) ពាក្យស្លោក 200សន្លឹក ផ្ទាំងរូបភាព 300សន្លឹក និងនាឡិកាព្យួរជញ្ជាំង ចំនួន50ផងដែរ។ដោយលោកឆុន ក្រឹម




















No comments:

Post a Comment

Pages