ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ស្រុកតាំងគោក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ស្រុកតាំងគោក

 


 
ខេត្ត​កំពង់ធំ​៖ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​លោកជំទាវ​ ​ព្រះ​ចៅអធិការ​ ​ហែម​ ​ម៉ៅ​  ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​អភិបាល​រង​ខេត្ត​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ប្រធានមន្ទីរ​អង្គភាព​ ​លោក​អភិបាលស្រុក​តាំង​គោក​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ព្រមទាំង​សិស្សានុសិស្ស​ច្រើន​នាក់​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កាត់​ខ្សែបូ​រ​ ​និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ ​នៅ​វត្ត​ស​សី​ ​ឃុំ​ស្វាយ​ភ្លើង​ ​ស្រុក​តាំង​គោក​ ​ខេត្ត​កំពង់ធំ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​។​     

លោក​ ​ហាក់​ ​ម៉ុង​ហួត​ ​អភិបាលស្រុក​តាំង​គោក​ ​បាន​លើកឡើង​ពី​ប្រវត្តិ​វត្ត​ស​សី​ ​ជា​វត្ត​មួយ​ដែល​មាន​អាយុកាល​៨​៣​ឆ្នាំ​មក​ហើយ​ ​ពោល​គឺ​កសាង​ឡើង​នៅ​ឆ្នាំ​១​៩​៤​១​ ​លើ​ផ្ទៃដី​ទំហំ​ ​៣​១​.​២​៨​៤​ម​ ​ស្ថិតនៅ​ភូមិ​ប្ញស្សី​ល​រ៍ ​ឃុំ​ស្វាយ​ភ្លើង​ ​ស្រុក​តាំង​គោក​ ​ខេត្ត​កំពង់ធំ​។​ ​ដោយស្ថាន​ភាព​ប្រជា​ ​សាស្ត្រ​ ​និង​ទីកន្លែង​ចាស់​មិន​មាន​អំណោយផល​ល្អ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​យើង​បាន​តាំង​វត្ត​លើ​ទីតាំង​ថ្មី​នេះ​វិញ​ ​ដោយ​ប្រសិទ្ធ​នាម​ថា​ ​វត្ត​ស​សី​តរៀងមក​។​ ​ចាប់តាំង​ពី​បដិសន្ធិ​មក​ ​រហូតដល់​បច្ចុប្បន្ននេះ​ ​វត្ត​ស​សី​ ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះចៅ​អ​ធិ​ការសំខាន់​ៗ​ចំនួន​៧​អង្គ​។​ ​ឆ្នាំ​១​៩​៤​១​ ​ដល់​ឆ្នាំ​១​៩​៧​៥​ ​ដឹកនាំ​ដោយ​ព្រះ​ចៅអធិការ​ចំនួន​២​អង្គ​គឺ​ព្រះ​តេជគុណ​ព្រះនាម​ ​ជួប​ ​និង​ព្រះនាម​ ​គង់​ ​ថា​ញ់ ​រហូតដល់​បច្ចុប្បន្ននេះ​ព្រះ​ចៅអធិការ​ ​ហែម​ ​ម៉ៅ​ ​បាន​ដឹកនាំ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​វត្តមាន​ការ​រីក​ចម្រើន​ជាលំដាប់​។​      

​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​មានប្រសាសន៍ថា​ ​ជា​ការពិត​ណាស់​ ​វត្តអារាម​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​សង្គម​ខ្មែរ​។​ ​វត្តអារាម​គឺជា​ទីពឹង​ពុំ​នាក់​ ​ជា​បង្អែក​ផ្លូវចិត្ត​ ​និង​ជា​កន្លែង​សម្រាប់​ផ្តល់​នូវ​បុណ្យកុសល​គ្រប់បែបយ៉ាង​។​ ​វត្ត​គឺជា​ឃ្លាំងចំណេះ​ដឹង​ ​ជា​បណ្ណាល័យ​ ​ជា​សារមន្ទីរ​នៃ​វប្បធម៌​ ​អក្សរសាស្ត្រ​ជាតិ​នៅ​គ្រប់​សម័យកាល​។​តែ​គួរ​ឱ្យ​សោកស្តាយ​បំផុត​ ​កាលពី​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​វត្តអារាម​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ​ព្រះសង្ឃ​ដែល​ជា​ ​អ្នក​មានចំណេះ​ដឹង​ ​ត្រូវ​បាន​ពួក​យង់ឃ្នង​ចាប់​ផ្សឹក​ ​សៀវភៅ​ធម៌អាថ៌​ក្បួន​ច្បាប់​ផ្សេងៗ​ ​ពាក់ព័ន្ធ​ព្រះពុទ្ធសាសនា​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​។​        

​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ននេះ​ ​ដោយសារ​ប្រទេស​កម្ពុជា​ទទួល​បានសុខ​សន្តិភាព​ពេញលេញ​ ​វត្តអារាម​បាន​រីក​ដុះដាល​គ្រប់កន្លែង​ ​ជាក់ស្តែង​ ​វត្ត​ទូទាំង​ខេត្ត​មាន​ចំនួន​២​៩​២​វត្ត​ (​ធម្មយុត្តិ​០​៤​វត្ត​) ​និង​អាស្រម​មាន​២​៣​កន្លែង​ផង​ដែរ​ ​និង​មាន​ព្រះសង្ឃ​ទូទាំង​ខេត្ត​ ​ចំនួន​៣​.​២​៩​៥​អង្គ​។​ ​វត្តអារាម​មិន​ត្រឹមតែ​ជាទី​សម្រាប់​ពុទ្ធបរិស័ទ​ទទួលយក​នូវ​ពុទ្ធ​ឱវាទ​នោះ​ទេ​ ​ថែមទាំង​ជាទី​សម្រាប់​សិស្ស​ ​និស្សិត​ក្រីក្រ​ស្នាក់អាស្រ័យ​ ​និង​រៀនសូត្រ​ផង​ដែរ​។​     

​ជាចុងក្រោយ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់​ ​ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​ស្ថេរ​ភាព​នយោបាយ​ ​ជាពិសេស​គឺ​សន្តិភាព​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ​ដែល​មាន​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​អតីត​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ​ពាក្យ​ថា​(​អរគុណ​សន្តិភាព​)​បាន​លាន់​រន្ទឺ​ពាសពេញ​ផ្ទៃ​ប្រទេស​។​ ​នេះ​គឺ​ដោយសារ​កម្ពុជា​យល់​អំពី​តម្លៃ​នៃ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​បំផុត​នេះ​។​ ​សូម​ប្តេជ្ញា​ចិត្ត​រក្សា​សន្តិភាព​ឱ្យ​បាន​ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ​ ​ជាពិសេស​ ​ប្តេជ្ញា​គាំទ្រ​ការ​​​ដឹកនាំ​ ​របស់​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​បន្ត​ ​ថែរក្សា​សន្តិភាព​ឱ្យ​គង់វង្ស​តទៅមុខ​ទៀត​។​










No comments:

Post a Comment

Pages