លោក សុច ពិសី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រង និងសកម្មភាពទីតាំងល្បែងស៊ីសងសំណាងក្នុងខេត្តស្វាយរៀង និងការធ្វើបច្ចុប្បន្នភាពទីតាំងល្បែងស៊ីសងក្នុងស្រុកកំពង់រោទ៍ របស់រដ្ឋបាលខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សុច ពិសី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រង និងសកម្មភាពទីតាំងល្បែងស៊ីសងសំណាងក្នុងខេត្តស្វាយរៀង និងការធ្វើបច្ចុប្បន្នភាពទីតាំងល្បែងស៊ីសងក្នុងស្រុកកំពង់រោទ៍ របស់រដ្ឋបាលខេត្តស្វាយរៀង


 


ស្រុកកំពង់រោទិ៍៖នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក សុច ពិសី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តលិខិតលេខ ០៣៣/២៤ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង។ដោយមានការអញ្ជើញចូលរួមជា សមាជិក ក្នុងកិច្ចប្រជុំរួមមាន៖
-លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
-លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក
-លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក
-លោកមេបញ្ជាការផ្នែកសឹករងស្រុក
-លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
-លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
-លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
-លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍ និងខ្សែត្រ)
-លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
-លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១១ឃុំ ក្នុងស្រុកកំពង់រោទិ៍
វត្តមានចូលរួមសរុប ៣៧រូប ៣រូប។

ស្តីពីការពង្រឹងការគ្រប់គ្រង និងសកម្មភាពទីតាំងល្បែងស៊ីសងសំណាងក្នុងខេត្តស្វាយរៀង និងការធ្វើបច្ចុប្បន្នភាពទីតាំងល្បែងស៊ីសងក្នុងស្រុកកំពង់រោទ៍ នៅសាលប្រជុំសាលាស្រុក។  ចៅសង្កាត់រង នាយករងរដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក មេបញ្ជាការរងស្រុក កងរាជអាវុធហត្ថស្រុក មេបញ្ជាការរងស្រុក មេឃុំ ចៅសង្កាត់ទាំង១១ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទ៍។  យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់វិធានការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងល្បែងស៊ីសងសំណាងទាំង ៣២ នៅតាមមូលដ្ឋានទូទាំងស្រុក ចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយមានអភិបាលរងខណ្ឌ ០១រូប។  ដឹកនាំក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖

ទីតាំងដែលមានអាជ្ញាប័ណ្ណត្រូវណែនាំគាត់ឱ្យអនុវត្តតាមគោលការណ៍ ក្នុងករណីមិនគោរពច្បាប់ គាត់ត្រូវធ្វើកំណត់ហេតុ និងរាយការណ៍ជូន គ.ល.ក។

ករណីដែលគ្មានអាជ្ញាប័ណ្ណត្រូវតែបិទ និងទុកចោលមួយសប្តាហ៍ដើម្បីឱ្យគាត់មានពេលគ្រប់គ្រាន់ជាមួយក្រុមហ៊ុន។





















No comments:

Post a Comment

Pages