ស្រុកកំពង់រោទិ៍៖ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤៖
រដ្ឋបាលស្រុកកំពង់រោទិ៍បានរៀបចំពិធីប្រកាសទទួលស្គាល់គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ សម្រាប់ឆ្នាំ២០២៤។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពី លោក ពុត សុផល អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត
លោក រ័ត្ន សុខា អនុប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្ត
លោក តាក់ កល្យាណ អភិបាលរងស្រុក
លោក លោកស្រី នាយករងរដ្ឋបាល
លោកស្រី ចាន់ ធនា នាយករងរដ្ឋបាល
លោក ប្រធានការិយាល័យអប់រំ
លោក ប្រធានការិយាល័យធនធានមនុស្ស
លោក លោកស្រី មេឃុំគោលដៅ ទាំង៥
គណៈគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍ ទាំង២ លោកគ្រូ អ្នកគ្រូ ជំនាញ និងអក្ខរកម្ម
សរុបចំនួន ៣៦ នាក់ ស្រី ៨ នាក់ ។
សូមបញ្ជាក់ថាការប្រកាសទទួលស្គាល់លោកគ្រូ អ្នកគ្រូ អប់រំក្រៅប្រព័ន្ធនៅស្រុកកំពង់រោទិ៍នៅឆ្នាំសិក្សា២០២៤ នេះ សរុបចំនួន ១១ នាក់ ស្រី០៧នាក់ ក្នុងនោះគ្រូអប់រំក្រៅប្រព័ន្ធផ្នែកអនក្ខរកម្ម មានចំនួន ០៥នាក់ ស្រី ០២នាក់ ស្មើនឹង ០៥ថ្នាក់។ ដោយឡែកសម្រាប់គ្រូអប់រំក្រៅប្រព័ន្ធផ្នែកមជ្ជមណ្ឌលសិក្សាសហគមន៍មានចំនួន ០៦នាក់ ស្រី ០៥នាក់ ស្មើនឹង ០៦ថ្នាក់ ដែលរួមមាន ថ្នាក់ជំនាញកាត់ដេរ, ថ្នាក់ជំនាញសំអាងការ, ថ្នាក់ជំនាញម៉ាស៊ីនខ្នាតតូច, និងថ្នាក់ជំនាញកុំព្យូទ័រ។
No comments:
Post a Comment