លោក សាយ គឹមឡម អញ្ជើញ កំសាន្តសប្បាយព្រឹត្តិការសង្ក្រាន្តស្រុកស្ទោងដែលមានអ្នកចូលរួមប្រមាណជិត ២ម៉ឺននាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សាយ គឹមឡម អញ្ជើញ កំសាន្តសប្បាយព្រឹត្តិការសង្ក្រាន្តស្រុកស្ទោងដែលមានអ្នកចូលរួមប្រមាណជិត ២ម៉ឺននាក់




កំពង់ធំ : នៅរសៀលថ្ងៃទី ១៤ខែមេសា ឆ្នាំ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងភរិយា ព្រមទាំងសហការីបានអញ្ជើញកំសាន្តសប្បាយព្រឹត្តិការណ៍សង្ក្រាន្តស្រុកស្ទោងនៅវត្ត"ឥន្ទរង្សី "ហៅវត្តហប់ ស្ថិតនៅក្នុងភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុក ម៉ែ បងប្អូន ដែលតែងតែគាំទ្រដល់រដ្ឋបាលស្រុកស្ទោងក៏ដូចជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុងការសហការ និងគាំទ្រ កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ជាពិសេសនាំគ្នាថែរក្សានៅទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរឲ្យបានគង់វង្ស។

ជាមួយគ្នានេះគឺជាការ អរគុណ ទេវតាឆ្នាំចាស់ឆ្នាំចាស់ ដែលបានថែរក្សាប្រជាពលរដ្ឋនិងទឹកដីស្រុកស្ទោងប្រកបដោយសុខដុមរមនានិងស្វាគមន៍ទេវតាឆ្នាំថ្មី "មហោទរទេវី" និងជាការអបអរសាទរព្រមទាំងសុំពរសព្វសាធុការគ្រប់បែបយ៉ាង ពីទេវតាឆ្នាំថ្មីក្នុងការថែរក្សាឃុំគ្រងទឹកដីនិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងឲ្យបានសុខចម្រើនរុងរឿងតទៅ។

លើសពីនេះលោកក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីសូមថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមឲ្យបានជួបប្រទះតែសេចក្តីសុខចម្រើននិងពុទ្ធពរទាំងឡាយបួនប្រការកុំបីអាខានឡើយ។

ក្នុងកាសនេដែរ លោកសាយ គឹមឡម ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងបញ្ហាអគ្គីភ័យ ក៏ដូចជាបើកបរដោយប្រុងប្រយ័ត្ន ននាំគ្នាគោរពចរាចរណ៍និងថែរក្សាសុខភាពឱ្យបានមាំមួន ។

គួរបញ្ជាក់ផងដែរថា លោកអភិបាលស្រុកនិងសហការី បានអញ្ជើញលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ កំសាន្តសប្បាយ ជាមួយនឹងប្រជាពលរដ្ឋក៏ដូចជាចំណុះជើងវត្តយ៉ាងសប្បាយរីករាយ ដែលមានអ្នកចូលរួមប្រមាណប្រហែលជិត ២ម៉ឺននាក់។










No comments:

Post a Comment

Pages