រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែឧសភា ឆ្នាំ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែឧសភា ឆ្នាំ២០២៤

ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា  ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា  និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាលស្រុក នៃគណៈអភិបាលស្រុក

បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះរួមមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក
- លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការរងផ្នែកសឹករងស្រុក
- លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការរងកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
- លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោកប្រធានមណ្ឌលសុខភាពញរ
- លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក វត្តមានចូលរួមសរុប ៣៣ នាក់ ស្រី ០៤នាក់។

កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តខែឧសភា ឆ្នាំ២០២៤
៣.មតិយោបល់ចូលរួមបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤
៤.សំណូមពរ បញ្ហារប្រឈមផ្សេងៗ
៥.មតិបូកសរុប និងដាក់ទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក សុច ពិសី អភិបាលស្រុក និងជាប្រធានអង្គប្រជុំបានដាក់ចេញនូវផែនការណែនាំមួយចំនួនដូចខាងក្រោម៖

១/- ពង្រឹងការការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ

២/-ពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងកំឡុងពេលនៃការរៀបចំសង្ក្រាននៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ និងនៅតាមទីវត្តអារាមនានា។

៣/-ពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្មផល្លិតផាវ និងជាតិផ្ទុះគ្រប់ប្រភេទ និងហាមឃាត់មិនអោយមានការដុតផាវនៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំ។

៤/- បន្តទប់ស្កាត់ និងបង្រ្កាបទីកន្លែង ឬទីតាំងលេងល្បែងខុសច្បាប់ ឆ្នោតឡូតូ ឆ្នោតវៀតណាម នៅតាមមូលដ្ឋាន។

៥/-ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ។

៦/-បន្តពង្រឹងការអនុវត្តច្បាប់ចរាចរ និង
ទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន។






No comments:

Post a Comment

Pages