រាជធានីភ្នំពេញ:តាមការរាយការពីប្រជាពលរដ្ឋ រស់នៅសង្កាត់អូបែកក្អមខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកបែកស៊ីសងប្រភេទកាស៊ីណូដែលឲ្យជនជាតិចិនចូលទៅលេងយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។
កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និង លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ គួរចាត់វិធានការបង្រ្កាប ល្បែងស៊ីសងប្រភេទកាស៊ីណូបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។
ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ រា
ជធានីភ្នំពេញ អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូ លក្ខណៈទ្រង់ទ្រាយធំនេះផង។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕
No comments:
Post a Comment