សូមបញ្ជាក់ថា ៖ បើតាមសេចក្តីរាយការណ៍នៅក្នុងរាត្រី នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា មានក្រុមឈ្មួញប្រមូលទិញលៀសនៅមាត់(កំពុងដរ)នៃបឹងទន្លេសាប កំពុងដឹងជញ្ជូនទៅលើកឡើងរថយន្តប្រភេទយីឌុប ដើម្បីដឹកចេញទៅក្រៅប្រទេស(វៀតណាម)។
ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា ៖ សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ។
គេមិនដឹងថា នេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់ ជលផល ទេ សំខាន់មុខរបរនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាបផងដែរ គ្រាន់តែថា មិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព៍ន្ធ ឬមួយយ៉ាងណា ? អង្គភាពព័ត៌មានគេហទំព័រ«rtn asian-tvonline» នឹងលម្អិតននៅពេលក្រោយ តាមរយៈសួររកការឆ្លើយតប ពីជំនាញ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ៕
*អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនម្ចាស់ទីតាំងជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។
No comments:
Post a Comment