ស្រុកកំពង់រោទិ៍/រដ្ឋបាលឃុំសំំឡី៖នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋនៅភូមិសំឡីខាងជើង និងភូមិតាប៉ោ ឃុំសំឡី ត្រូវយកចិត្តទុក្ខដាក់ និងចូលរួមតាមដាន ពិនិត្យការអនុវត្តរបស់ក្រុមហ៊ុន នូវគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឲ្យប្រកបទៅដោយគុណភាព និងអាចប្រើប្រាស់បានយូអង្វែង។
ការថ្លែងរបស់លោកអភិបាលស្រុក បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តគម្រោង៥០% នៃគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកចំនួន ០១ខ្សែ ប្រវែង ៣៧០២ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ដែលមានទីតាំងឋិតនៅភូមិសំឡីខាងជើង និងភូមិតាប៉ោ ឃុំសំឡី។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការចូលរួមពីៈ លោកមន្រ្តីបច្ចេកទេសខេត្ត, លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ, លោកមេឃុំសំឡី, លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ តំណាងក្រុមហ៊ុន និងតំណាងបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ គឺភូមិសំឡីខាងជើង និងភូមិតាប៉ោ សរុបចំនួន ៣៥នាក់ ស្រី ០៦នាក់។
សូមបញ្ជាក់៖ថាគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកចំនួន០១ខ្សែ ប្រវែង ៣៧០២ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រគឺប្រើប្រាស់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍឃុំ ឆ្នាំ២០២៤ ដែលបានបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃនៅពេលនេះ ឃើញថា ការវាស់ប្រវែងទទឹងផ្លូវគ្រប់ចំនួន ៥ម៉ែត្រ កំរាស់ប្រវែងផ្លូវដែលបានធ្វើរួច ចំនួន ៥០% គឺនៅកន្លែងមួយចំនួនតូច មានកម្រាស់ស្តើងដោយកន្លែង (តាមការតេស្ត៍បីកន្លែងផ្សេងគ្នា ឃើញថាកម្រាស់បានត្រឹមតែ ០,១២ម៉ែត្រ មិនគ្រប់ ០,១៥ម៉ែត្រទេ។)
ជាមួយគ្នានោះផងដែរ លោកអភិបាលស្រុក ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការកែសម្រួលបំពេញបន្ថែមថ្មរបំបែក ធ្វើយ៉ាងណាឲ្យកម្រាស់ថ្នរបំបែក មានកម្រាស់ ០,១៥ ម៉ែត្រស្របទៅតាមការកំណត់របស់បច្ចេកទេស និងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលក្រុមហ៊ុនបាននឹងកំពុងជួសជុលនេះ សូមជួយពិនិត្យ និងតាមដានមើលទាំងអស់គ្នា។
ចំពោះខាងក្រុមហ៊ុនបានឯកភាព យល់ព្រមតាមសំណើរ
ជាចុងក្រោយ ក្រុមប្រឹក្សាឃុំ និងតំណាងប្រជាពលរដ្ឋ បានឯកភាពយល់ព្រមទូទាត់ជំហានទី១(៤៥%) ជូនក្រុមហ៊ុន ដើម្បីក្រុមហ៊ុនមានថវិកាយកទៅអនុវត្តគម្រោងបន្តទៀត។
No comments:
Post a Comment