អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ

 



ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធិ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះថា “ប្រាក់ខែមន្ត្រីរាជការនិងកើនឡើងក្នុងឆ្នាំ២០២៥គុណនិងបីសូមមន្ត្រីរាជការកុំបារម្ភ” គឺជាព័ត៌មានក្លែងក្លាយ។ នេះបើតាមឯកឧត្តម ទេព អស្នារិទ្ធិ បានប្រាប់អង្គភាពសារព័ត៌មាន Hot News Asia ឲ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
គ.ស.ព.ស. បានឲ្យដឹងថា ករណីខាងលើសមត្ថកិច្ចបាននិងកំពុងបន្តការស្រាវជ្រាវ ហើយជនណាដែលបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនេះនឹងត្រូវប្រឈមចំពោះមុខច្បាប់។
គ.ស.ព.ស. ក៏សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំនិងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត ៕


No comments:

Post a Comment

Pages