ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០ ២៤ បានដឹកនាំក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងស្រុកជលគីរី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីពង្រឹងអង្គបោះ ឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងស្រុកទាំង២ ខាងលើនេះក៏មានការអញ្ជើញចូលរួមអំពី ឯកឧត្តមលោកជំទាវ ជា
សមាជិក រដ្ឋសភាសមាជិកព្រឹទ្ធរដ្ឋសភា ក្នុងមណ្ឌលកំពង់ឆ្នាំង
សមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងឯកឧត្តមអនុប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង និងមន្ត្រីគណ
បក្សជាច្រើនរូបនៅក្នុងស្រុកទាំង២ខាង លើនេះផងដែរ។
នៅក្នុងពិធីសំណេះសំណាលនេះឯកឧត្តមបណ្ឌិតសុភាចារ្យ ក៏បានផ្ដល់អនុសាសន៍ដឹកនាំ ដល់សមាជិកគណបក្សនៃស្រុកទាំង២សូមយកចិត្តទុកដាក់ឃោសនាឲ្យបានស៊ីជម្រៅដល់អង្គបោះឆ្នោតដែលជាសមាជិកតាមបណ្ដាឃុំក្នុងស្រុក របស់ខ្លួនឲ្យបានយល់ច្បាស់អំពីតួនាទីនិងសិទ្ធិក្នុងការបោះឆ្នោត ទៅតាមច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ក្នុងពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ។ ដើម្បីគណ
បក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ក្នុងក្រុមប្រឹក្សាក្រុងស្រុកសម្រាប់កសាងប្រទេសជាតិនៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនលើគ្រប់វិស័យ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែធូរធានិងរស់នៅ សំបូរសប្បាយក្រោមម្លប់សុខសន្តិភាព។
កំពង់ឆ្នាំងថ្ងៃទី២១ ០៥ ២០២៤ ដោយលោក រី លៀង
No comments:
Post a Comment