(កំពង់ធំ)÷ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ដោយបានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រីវរ:សេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយសេនាធិការ នាយសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក ព្រមទាំងនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកតែងតែគិតគូរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃ លើកសរសើរ ផ្ដល់ឋានន្តរសក្តិ តួនាទី ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងធ្វើការងាររបស់ថ្នាក់ក្រោម។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបញ្ជាក់ជូនថាការប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ នាពេលនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ការផ្តល់ទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។លោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់សម្រេចបាន។ បងប្អូនបានខិតខំបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ ចូលរួមថែររក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍បន្តថា: ថ្ងៃនេះយើងទទួលបានលទ្ធផលដែលយើងបានខិតខំប្រឹងប្រែងកន្លងមក ថ្នាក់លើបានផ្តល់ទំនុកចិត្ត ផ្តល់តួនាទីឋានន្តរសក្តិជូនបងប្អូននៅពេលនេះ ត្រូវទទួលខុសត្រូវលើតួនាទីភារ:កិច្ចរបស់ខ្លួន ខិតខំធ្វើការស្របតាមការផ្តល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ។ ដោយឡែកចំពោះបងប្អូនដែលមិនទាន់បានកុំមានការតូចចិត្ត វាបានទទួលនៅថ្ងៃមុខ ព្រោះយើងនៅមានជំហានបន្តបន្ទាប់ទៅទៀត ជាគោលការ ការតំឡើងឋានន្តរស័ក្តិ ផ្តល់ប័ណ្ណសរសើរ គ្រឿងឥស្សរិយយសនានា យើងធ្វើតាមលក្ខន្តិក: កងយោធពលខេមរ:ភូមិន្ទ គឺ១ឆ្នាំ២ដង។ សូមខិតខំប្រឹងប្រែងធ្វើការទាំងអស់គ្នា ដើម្បីចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ សូមធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ និងគោរពតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍មេបញ្ជាការ ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានសង្កត់ធ្ងន់ថា. មិនថាតែអ្នកទើបទទួលតំណែងថ្មីនេះទេ ទាំងអ្នកដែលកំពុងស្ថិតនៅក្នុងមុខតំណែងស្រាប់ ត្រូវចេះថែរក្សាចំណងទាក់ទងសហការ ទៅគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងមានសាមគ្គីភាពល្អ ។ ត្រូវខិតខំបង្ក្រាបបទល្មើសគ្រប់ទម្រង់ អនុវត្តន៍តាមបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមក្រមសីលធម៌វិជ្ជាជីវ: ចេះរក្សាការសំងាត់របស់កងទ័ព។ ពិសេសចូលរួមបង្ក្រាបក្រុមក្មេងទំនើង និងគ្រឿងញៀន នៅគ្រប់មូលដ្ឋាន ដែលបញ្ហានេះធ្វើឲ្យសីលធម៌សង្គមយើងធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ លោកមេបញ្ជាការក្រុង.ស្រុក សូមខិតខំបន្ថែមទៀត ។
ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានណែនាំក្រើនរំលឹកដល់ប្អូនៗ ជាកម្លាំងកងអន្តរាគមន៍ ប្រឹងប្រែងរៀនសូត្រនូវចំណេះដឹងថ្មីៗ តាមប្រព័ន្ធព័ត៌មានវិទ្យា។ ហាត់សមរំលឹកឡើងវិញនូវមេរៀន មានទាំងមេរៀនវិជ្ជាជីវអន្តរគមន៍ជាដើម ដើម្បីពង្រឹងកាយ
សម្បទា កាត់បន្ថយការសេពសុរា នាំឲ្យខកខានការងារ ជាពិសេសជំនាញ និងត្រៀមកម្លាំង១០០% សម្រាប់អន្តរាគមន៍សភាពការណ៍កើតឡើងជាយថាហេតុ ។
លោកឧត្តមសេនីយ៍ត្រីមេ មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានសំដែងនូវការអាលោះអាល័យចំពោះនាយទាហានយើងមួយចំនួន ដែលបានចាកចេញពីជួរ ទៅរស់នៅក្នុងជីវភាពជាជនស៊ីវិលដោយសារដល់អាយុត្រូវចូលនិវត្តន៍ និងពិការរបស់បងប្អូននៅពេលកន្លងទៅនេះ នេះជាការបាត់បង់ធនធានមនុស្សដែលមានបទពិសោធន៍ដ៏សំខាន់ដែលធ្លាប់បម្រើការបានល្អក្នុងកងរាជអាវុធហត្ថ ។ ថ្ងៃនេះពួកគាត់ចាកចេញ យើងនៅទីនេះក៏នឹងចេញនៅថ្ងៃខាងមុខដូចគ្នា តែយើងនៅតែស្រឡាញ់រាប់អានគ្នា ទាក់ទងគ្នាតទៅទៀតមិនបោះបង់ចោលគ្នាទេ គ្មានការជួបជុំឯណាមិនមានការបែកនោះទេ នេះជាក្រឹតក្រមធម្មជាតិ។
No comments:
Post a Comment