ខេត្តសៀមរាប ៖ លោក ម៉ូវ ជា អភិបាលរង ស្រុក ជា ក្រែងនៅថ្ងៃ ពុធ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤បានចូលរួម និងដឹកនាំកម្លាំង ចុះ ទៅទប់ស្កាត់ និងពន្លត់ភ្លើងផោន ឆេះព្រៃ នៅចំណុចអាងស្តុកទឹកសហគមន៍៧ភូមិ។ ស្ថិតនៅក្នុងភូមិ ព្រៃ អង្គរថ្មី ឃុំអន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។
បើយោងតាម សម្តី មេ ឃុំ អន្លង់ សំណរ លោក កង ជឿន បានប្រាប់ អ្នកសារព័ត៌មានតាមទូរស័ព្ទថា ករណីភ្លើងឆេះ ព្រៃខាងលើ នេះ កើត ឡើងតាំង ពី ល្ងាច ថ្ងៃ អាទិត្យ ទី២៦ ប៉ុន្តែ ពុំមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកសាលាឃុំ ឡើយនៅល្ងាចនោះ។ លុះ ដល់ថ្ងៃ ទី ២៧ ទើបលោក ទទួលដំណឹងថា មានបញ្ហាភ្លើងឆេះព្រៃកើតឡើង។ លោកមេឃុំ បានបញ្ជាក់ទៀតថា កាលពីទី២៧ មានកម្លាំងចូលរួមពន្លត់ តិចតួចប្រហែលជាង១០នាក់តែប៉ុន្នោះ។ លុះ ដល់ ថ្ងៃ ទី២៨ និង២៩ ដោយមានកម្លាំងបន្ថែមទៀត ពីប្រជាពលរដ្ឋ មន្ត្រីសាលាឃុំ អន្លង់ សំណរ, សហគមន៍នេសាទអន្លង់សំណរ, មន្ត្រី បរិស្ថានស្នាក់ការ អន្លង់ សំណរ, សហគមន៍ គ្រប់គ្រងទឹក៧ភូមិ , មន្ត្រី ការិយាល័យ កសិកម្ម ធនធានធម្មជាតិនិង បរិស្ថានស្រុក នាយ សង្កាត់ រដ្ឋបាលជលផលអន្លង់ សំណរ,ប៉ូលិស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់ សំណរ, មេ ភូមិ អនុ ភូមិ ប្រជាការពារភូមិ•••• ។ល។ សរុបជាង៤០ នាក់។ ឧបករណ៍ សម្រាប់ទប់ស្កាត់ និងពន្លត់មាន
១/ ម៉ាស៊ីនបូម ទឹក = ១ គ្រឿង នឹងរកបន្ថែមទៀត។
២/ ម៉ាស៊ីនបាញ់ស្មៅ=៥គ្រឿ នឹងរកបន្ថែមទៀត
៣/ ត្រាក់ ទ័រ=៦គ្រឿង សម្រាប់ឈូសឆាយព្រៃផ្ដាច់កុំឱ្យ ភ្លើងឆេះរាលដាលបន្ថែមទៀត។
៤/ឡានទឹកពន្លត់អគ្គីភ័យ=១ គ្រឿង។
ជាចុងក្រោយ លោក កង ជឿនថា ក្នុងនាម លោក ជា មេ ឃុំ អន្លង់ សំណរ លោក សូមណូមពរ ដល់ ប្រជាពលរដ្ឋ ត្រូវចេះជួយថែរក្សាព្រៃឈើដែលសេសសល់ សូមកុំដុតបំំផ្លាញដោយចេតនាឬអចេតនា ព្រោះវាគឺជាធនធានធម្មជាតិ ជាជម្រកជីវៈចម្រុះផងដែរ។ លោក ក៏ សូម បួងសួងដល់វត្ថុសក្តិសិទ្ធិ អារុក្ខអារក្សអ្នកតារក្សាព្រឹក្សាលតាវល្លិ៍ព្រៃភ្នំក្រំថ្មសូមឱ្យមានទឹកភ្លៀងធ្លាក់មកជួយ ពន្លត់ភ្លើង ដែលកំពុងឆាបឆេះនេះឱ្យរលត់ទៅ៕ដោយលោក គង់ សំរេច
No comments:
Post a Comment