ខេត្តកំពង់ឆ្នាំង៖មនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ម៉ូតូ ២គ្រឿង បានប៉ះដៃចង្កូតគ្នា នៅខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី១៩ ឧសភា ២០២៤ ចំណុចកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៥៣ ស្ថិតនៅចំណុច ក្នុងចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលៀប្អៀរ ។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលផែនចរាចរណ៍ផ្លូវគោកខេត្ត លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានអោយដឹង ក្នុងហេតុការណ៍នោះមានម៉ូតូមួយគ្រឿងម៉ាក់ហុងដាវ៉េវ C125 ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1A5225 បើកបរដោយឈ្មោះ ស៊ុន ដារ៉ាវុទ្ធី ហៅ ហួយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានឌុបស្ត្រីម្នាក់ជាប្រពន្ធ ឈ្មោះ សួន មុំ អាយុ៥៦ឆ្នាំ ក្នុងដំណើរពីលិចទៅកើត ។ ពេលមកដល់ចំណុចខាងលើ បុរសម្នាក់នោះ បានបើកវ៉ាជែងខាងស្តាំម៉ូតូមួយគ្រឿងទៀត ម៉ាក TODAY ពណ៍ផ្លាឈូក គ្មានស្លាក់លេខ បើកបរដោយឈ្មោះ ម៉នតុលា ភេទប្រុសអាយុ ២៦ឆ្នាំ ជិះម្នាក់ឯង រស់នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្នុងដំណើរស្របទិសគ្នា បានបណ្តាលអោយប៉ះដៃចង្កូតដួលរងរបួសទាំងសងខាង បណ្តាលអោយមនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យនិងវត្ថុតាងម៉ូតូទាំងពីគ្រឿងមករក្សាទុកនៅប៉ុសន៍រដ្ឋបាលស្រែថ្មីដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិផងដែរ ៕ដោយលោក រី លៀង
No comments:
Post a Comment