ខេត្តសៀមរាប៖គ្រួសារសពអតីតយុទ្ធជន ចំនួន១គ្រួសារ បានទទួលអំណោយថវិកាសម្ដេចតេជោហ៊ុន សែន។
គ្រួសារតែទទួលបានអំណោយជាថវិកា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី នាំយកនូវថវិកាឧបត្ថម្ភដោយ សម្តេចតេជោ និងថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) និង គ្រឿងឧបភោគបរិភោគ មួយចំនួន ជាការឧបត្ថម្ភ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និង ជាអគ្គលេខាធិការ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន១គ្រួសារ
ដូចខាងក្រោម៖
ឈ្មោះ ឡេង ធូ ភេទប្រុស អាយុ ៧៧ឆ្នាំ អត្តលេខSA98001069 (ពលី) ដែលបានទទួលមរណភាព ដោយរោគាពាធ។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះលោកស្នងការរង និងក្រុមការងារ ក៏បានសំណេះសំណាល រំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណៈទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផងដែរ៕គង់ សំរេច
No comments:
Post a Comment