ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាណត្តិទី៤ ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាណត្តិទី៤ !

 



ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាណត្តិទី៤។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍។

បានអញ្ជើញចូលរួមជា ភ្ញៀវកិត្តិយស ក្នុងអង្គពិធីរួមមាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត និងលោក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ។

បានអញ្ជើញចូលរួមជា សមាជិក សមាជិកា រួមមាន  លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ដែលបានជាប់ឆ្នោត អាណត្តិទី៤ លោក លោកស្រី អភិបាលរង នៃគណៈអភិបាល ស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក លោកនាយរងប៉ុស្ដិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោក លោកស្រី អធិការ អធិការរងនគរបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការ មេបញ្ជាការង ផ្នែកសឹករងស្រុក លោកមេបញ្ជាការកងអនុសេនាធំលេខ៣សំយ៉ោង លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន សំយ៉ោង, ព្រៃវល្លិ៍ ,ខ្សែត្រ លោក ប្រធានការិយាល័យ និងអង្គភាពជំនាញនានាក្នុងស្រុក លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក លោក លោកស្រី មេឃុំ និងស្មៀនឃុំទាំង១១ឃុំ នៃស្រុកកំពង់រោទិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១១ឃុំ លោក លោកស្រី មណ្ឌលសុខភាពទាំង៧ លោកនាយកវិទ្យាល័យទាំង២ លោក លោកស្រី តំណាងគណបក្សដែលមានអាសនៈក្នុងក្រុមប្រឹក្សាស្រុក លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ៩១នាក់ ស្រី ១៦នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម សុខ រស់ បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមសូមសម្តែងនូវអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃ អង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ អាណត្តិទី៤ ដោយអនុលោមតាមមាត្រា ៦២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។

ទន្ទឹមនេះ ឯកឧត្តម សូមចូលរួមអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ អាណត្តិទី៤ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកកំពង់រោទិ៍ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោតទោះបីជា លោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។ លើសពីនេះទោះបីជា ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុង ក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះក្នុងការអនុវត្តការងារ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

  ឯកឧត្តមអធិបតី បន្ថែមទៀតថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅស្រុកកំពង់រោទិ៍ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។











































No comments:

Post a Comment

Pages