ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ នៅក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងព័ត៌មាន» - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ នៅក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងព័ត៌មាន»

 »

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ នៅក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងព័ត៌មាន
ខ្ញុំបានលើកឡើងនិងចែករំលែកជាមួយសិក្ខាកាម ដោយចាប់ផ្តើមពីសំណួរគន្លឹះ២៖ តើវិស័យសារព័ត៌មានស្ថិតក្នុងស្ថានភាពណា? ហើយមានតួនាទីកម្រិតណា? នេះគឺជាសំណុំបញ្ហាដែលទាមទារការគិតរួមក្នុងក្របខ័ណ្ឌមើលព្រៃទាំងមូលតែម្តង ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច សីលធម៌ ច្បាប់ និងសន្តិសុខនយោបាយ។ បណ្តាប្រទេសជឿនលឿន និងប្រទេសមួយចំនួននៅក្នុងក្របខ័ណ្ឌអាស៊ាន បានបោះជំហ៊ានពីការកែសម្រួលការណែនាំផ្ទៃក្នុងលើការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ឆ្ពោះទៅការរៀបចំច្បាប់ស្តីពី AI តែម្តង ហើយគេកំពុងជំរុញយ៉ាងលឿន។ តើយើងបានគិតគូរអ្វីខ្លះលើបញ្ហានេះ ក្នុងក្របខ័ណ្ឌចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង? គេត្រូវទទួលស្គាល់ថា បច្ចុប្បន្ននេះ អ្នកកាសែត គឺជាជ្រុង១នៃការងារព័ត៌មានប៉ុណ្ណោះ។ តួអង្គសំខាន់ៗជាង១០ផ្នែកផ្សេងទៀត កំពុងដើរតួនាទីយ៉ាងផុសផុលលើការងារព័ត៌មាន ក្នុងនោះរួមមានទាំងក្រុមវិច្ឆេទកម្មសង្គម ក្រុមជនសង្គមងងិត និងក្រុមបច្ចេកវិទ្យាផងដែរ។ ឥឡូវនេះ បើការវាយតម្លៃតួនាទីព័ត៌មានត្រឹមតែជា ដំណឹងឬសាធារណៈមតិ ក៏មិនគ្រប់គ្រាន់ដែរ ពីព្រោះអ្វីៗបានកំពុងដើរដល់ដំណាក់កាល ទិន្នន័យហិរញ្ញវត្ថុ (Data, Cloud, Blockchain) ហើយវាបានវិវត្តន៍លើសពីតួនាទីក្នុងមនោគមន៍វិជ្ជា ទៅជាការប្រើប្រាស់ព័ត៌មានសម្រាប់ភូមិសាស្ត្រនយោបាយទៅហើយ។ យើងត្រូវមើលឱ្យឃើញ «ព័ត៌មានក្នុងដំណើររបស់ពិភពលោកឌីជីថល»។ ច្បាប់ស្តីពីទិន្នន័យបុគ្គល ច្បាប់សន្តិសុខសាយប័រ ច្បាប់ឧក្រិដ្ឋកម្មអុីនធឺណិត និងច្បាប់ពាក់ព័ន្ធដទៃទៀត ទាមទារឱ្យមានគិតគូរ និងរៀបចំឱ្យបានលឿន និងមានប្រសិទ្ធភាពស្របតាមសភាពការណ៍តម្រូវ៕








No comments:

Post a Comment

Pages