ស្វាយរៀង៖ថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង និង អញ្ជើញជាគណៈអធិបតីដោយលោក លោកស្រីអភិបាលរងក្រុង។
ក្នុងកិច្ចប្រជុំនេះដែរក៏មានចូលរួមពី លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង ៣ក្នុងក្រុង លោក លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង ១៣ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទាំង ៧ក្នុងក្រុង៕ជា រដ្ឋា
No comments:
Post a Comment