ខេត្តក្រចេះ៖ឯកឧត្តម វ៉ា ថន ចាត់ឲ្យមន្រ្តីពាក់ព័ន្ធ នាំយកអំណោយ និងថវិកាប្រគល់ជូនក្មួយស្រី ដែលមានជំងឺរុំារ៉ៃ នៅស្រុកស្នួល
ក្រោយពីបានកិត្តិយសអញ្ជើញជួបផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយក្មួយស្រីមានអាយុ ១១ឆ្នាំ មានជំងឺប្រចាំកាយរុំារ៉ៃបញ្ហាខួរក្បាលពីកំណើត ដែលរស់នៅចំណុចផ្សារការ៣ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្កត្រចេះ ក្នុងឱកាសដំណើរអញ្ជើញចុះពិនិត្យអំពីស្ថានភាពកសាងអភិវឌ្ឍន៍ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាយបន្ទាត់ព្រំដែន កាលពីថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០២៤ ។ជាក់ស្តែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានចាត់ឲ្យមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទាខេត្ត នាំយកអំណោយ រួមនិងថវិកាមកសួរសុខទុក្ខនិងប្រគល់ជូនក្មួយស្រី ដើម្បីលើកទឹកចិត្ត និងជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ដែលអំណោយទទួលបានរួមមាន អង្ករ-ត្រីខ-ទឹកត្រី-ទឹកស៊ីអ៊ីវ-អំបិល-ទឹកដោះគោឆៅ-មី-មុងភួយ និងថវិកា២៥ ម៉ឺនរៀល ។
No comments:
Post a Comment