ខេត្តកំពង់ធំ ៖ព្រះអង្គមានសង្ឃដីការដូច្នេះនៅក្នុងឱកាសដែលព្រះអង្គព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិង លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ ព្រមទាំងសហការី បាននិមន្តនិងអញ្ជើញជាព្រះធិបតីនិងអធិបតីភាពក្នុងពិធីស្រោចស្រពសុគន្ធវារីនិងប្រកាសនីប័ត្រ ព្រះបរិត្តកោសល្យ ណិប អ៊ាន ជាព្រះអនុគុណស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុង ភូមិប្រឡាយ ឃុំប្រឡាយ ស្រុក ស្ទោង ខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះ ព្រះអង្គបានណែនាំដល់ព្រះបរិត្តកោសល្យ ណុប អ៊ាន ព្រះអនុគណស្រុកស្ទោងត្រូវខិតខំបន្តដឹកនាំពុទ្ធសាសនានៅក្នុងស្រុកនិងបន្តកិច្ចការរវាងពុទ្ធចក្រនិងអាណាចក្រក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីបន្តសាមគ្គីភាពរវាងគ្នានឹងគ្នាឲ្យបានល្អប្រសើរឡើងថែមទៀត ។
ក្នុងឱកាសនេះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបិណ្ឌបាតព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ គ្រប់វត្ត ត្រូវខិតខំធ្វើកែច្នៃវត្តអារាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌
និងធម្មជាតិស្រស់បំព្រង ហើយត្រូវអភិវឌ្ឍន៍វត្តអារាមជាមួយនឹងប្លង់មេច្បាស់លាស់ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍន៍ក៏ដូចជាសោភ័ណភាពនិងបរិស្ថានស្រស់ផងដែរ។
ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណយ៉ាងជ្រៅជ្រៅដល់ព្រះបរិត្តកោសល្យ ណិប អ៊ាន ដែលបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងវិស័យពុទ្ធសាសនានិងអាណាចក្រជាពិសេសកិច្ចសហប្រតិបត្តិការបានល្អជាមួយ អាជ្ញាធររដ្ឋបាលស្រុកស្ទោងនិង ចូលរួមអភិវឌ្ឍន៍កសាងនូវសមិទ្ធផលនានាក្នុងមូលដ្ឋានក៏ដូចជាធ្វើកិច្ចការមនុស្សធម៌
ជាមួយញាតិញោមពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន។
ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការនិងប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមនឹងបានសហការជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌និងសង្គ្រោះផ្សេងៗជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
No comments:
Post a Comment