ឯកឧត្តម​ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បន្ត​ដឹកនាំ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ភូមិសាស្ត្រ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម​ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បន្ត​ដឹកនាំ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ភូមិសាស្ត្រ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ



ខេត្តក្រចេះ៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ​,​ខណ្ឌ​រដ្ឋបាល​ ​ជលផល​ក្រចេះ​,​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​,​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ឆ្លូង ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ និង​សហគមន៍​នេសាទ ចុះ​ត្រួតពិនិត្យ បង្ក្រាប​បទល្មើស​ជលផល​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កញ្ជ​រ និង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ដោយ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖
១, បានធ្វើការ​រុះរើ និង​បំផ្លាញចោល​ឧ​ករណ៍នេសាទ​ល្មើស​ច្បាប់​រួម​មាន​÷​របាំង​ព្រួល​ស្បៃ​មុង​ចំនួន​២៧​ខ្សែ មាន​ប្រវែង​១៧៥០​ម៉ែត្រ​,​លូ​ស្បៃ​មុង​ចំនួន​២៧​មាត់​លូ​, បង្គោល​ចម្រឹង​ប្ញ​ស្សី​ចំនួន​៤០៥​ដើម​។​
២, បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ​១៥០ គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​។​
៣, បាន​ឃាត់​ចាប់ និង​ដកហូត​ឧបករណ៍​នេសាទ​ឆក់​ត្រី​ចំនួន​១​គ្រឿង​(​ប្រភេទ​ត្រជាក់​) អាគុយ​ចំនួន​០២ គ្រឿង​,​ថ្នង​ដួស​ត្រី​ត​ភ្ជាប់​ជាមួយ​ខ្សែភ្លើង​ប្រវែង ៨ ម៉ែត្រ​ចំនួន​០១ និង​ទូក​ម៉ាស៊ីន​ចំនួន​១​គ្រឿង យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​។​
៤, បាន​ដកហូត​ទូក​ម៉ាស៊ីន​ចំនួន​០១​គ្រឿង​ពាក់​ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​បទល្មើស​ស្បៃ​មុង យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​។
​ចំពោះ​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ត្រូវបាន​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅដល់​៕​ ហេង ប៊ុនឡាំង








No comments:

Post a Comment

Pages