ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សនានា ចំនួន ៥៦១នាក់ ស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកបណ្ដាលស្រុកក្រុង ទូទាំងខេត្តតាកែវ ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សខេត្ត បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជនចេញពីរបបខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃអត់ម្រាម រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។
ឯកឧត្តម ប្រធានគណបក្សខេត្ត បានបន្ថែមថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូចសព្វថ្ងៃនេះ បងប្អូនចង់ធ្វើដំណើរកម្សាន្តទៅទីណាក៏បាន គ្មានការកាប់សម្លាប់ និងគ្មានតំបន់មួយណាដែលប្រឈមនឹងគ្រោះថ្នាក់ពីសត្រូវផ្សេងៗដូចពេលដែលប្រទេសគ្មានសន្តិភាព មុនឆ្នាំ១៩៩៨ បាននោះឡើយ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការបំផ្លិចបំផ្លាញប្រទេសជាតិ ប្រឆាំងនឹងការអភិវឌ្ឍន៍ប្រទេសជាតិ ៕
No comments:
Post a Comment