លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា ទិសដៅសកម្មភាពការងារត្រីមាស៤ ឆ្នាំ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា ទិសដៅសកម្មភាពការងារត្រីមាស៤ ឆ្នាំ២០២៤


   


(កំពង់ធំ)÷ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា និងលើកទិសដៅសកម្មភាពការងារត្រីមាស៤ ឆ្នាំ២០២៤ ។
កិច្ចប្រជុំស្ដីពីលទ្ធផលការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ មេបញ្ជាការ កងអនុសេនាធំចល័តផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់មន្ទីរជំនាញត្រូវពិភាក្សាគ្នាលើកផែនការ ចុះសហការជាមួយសាលាក្រុង/ស្រុក តាមបណ្តាសាលារៀន វិទ្យាស្ថាន  ធ្វើការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំណែនាំក្រុមគ្រួសារ អ្នកក្រោមឱវាទ ពីការបាត់បង់ធនធានមនុស្ស ទ្រព្យសម្បត្តិពីការគ្រោះថ្នាក់ចរាចរណ៍នេះ ស្របតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យបានឆាប់បំផុត។




No comments:

Post a Comment

Pages