អភិបាលស្រុកស្ទោងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន




ខេត្តកំពង់ធំ៖លោក សាយ គឹមឡម អភិបាលនៃគណៈអភបាលស្រុក ស្ទោង បានលើទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ
ជូនពលរដ្ឋក្រីក្រចំនួន០៥គ្រួសារនៅក្នុង ភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៤។

ជាមួយគ្នានេះ លោកបានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោងនិងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដើម្បីបានជួយសង្គ្រោះ ក៏ដូចជាការផ្ដល់នូវប័ណ្ណសមធម៌និងប័ណ្ណក្រីក្រដែលជាគោលការណ៍ដ៏អាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះជូនពួកគាត់បានទាន់ពេលវេលា ។

ទន្ទឹមនឹងនេះលោកបានណែនាំដល់ប្រជាពលរដ្ឋសូម
ចេះថែរក្សានិងឆែកសុខភាពឲ្យបានទៀងទាត់ព្រមទាំងដាំដុះដំណាំបន្ទាប់បន្សំជុំវិញគេហដ្ឋានដើម្បីទ្រទ្រង់និងលើកកម្ពស់សុខភាពជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើងផងដែរ។

ជាចុងបញ្ចប់លោក ភិបាលស្រុកស្ទោង បានជំរុញដល់ អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារនិង
ស្រែស្រូវកសិករដែលជនលិចទឹកជំនន់នៃរដូវវស្សាឆ្នាំនេះឲ្យ
អោយបានជាក់លាក់ដើម្បីផ្ដល់ពូជសង្គ្រោះព្រោះស្ដារឲ្យបានទាន់ពេលវេលានិងទាន់រដូវកាល។

សូមបញ្ជាក់ថាគ្រួសារក្រីក្រទាំង៥ខាងលើម្នាក់ៗទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួនពីលោកអភិបាលស្រុកស្ទោងនិងថវិកាម្នាក់ៗ ២០ម៉ឺនរៀល របស់លោក ទៀ ឆាយវេង និងលោក ស្រី ទិន ស៊ាមលី។











No comments:

Post a Comment

Pages