(ស្រុកស្នួល)÷ បើយោងតាមបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានតាមផ្ដិតយករូបភាពនៃសកម្មភាពក្រុមរថយន្តសាំយ៉ុងដឹកបទល្មើសព្រៃឈើបន្តកន្ទុយគ្នាយ៉ាងរលូន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេតែងសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះ ប្រហែលជាមានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីសមត្ថកិច្ចធំៗក្នុងស្រុកស្នួល ហើយមើលទៅ.? ទើបពុំមានការទប់ស្កាត់និងបង្ក្រាប ជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសបានចិត្តហើយធ្វើសកម្មភាពយ៉ាងគឃ្លើបែបនេះ ?
-ជាក់ស្ដែង: នៅយប់ថ្ងៃទី 9វិច្ឆិកាឆ្នាំ ២០២៤ ក្រុមបងប្អូនអ្នកសាព័ត៌មានជាច្រើនអង្គភាព បានប្រទះឃើញក្បួនរថយន្តសាំយ៉ុងដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រុមយាយ 90 (យាយកៅសិប)បានដឹកជញ្ជូនបទល្មើសចេញពីចំណុច ស្ពានដែក ១១៥ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្ដក្រចេះ ភ្លាមនោះ ដោយឃើញសកម្មភាពក្រុមឈ្មួញកំពុងតែធ្វើចរាចរណ៍ដោយមិនកើតញញើតពីសំណាក់មន្ត្រីអនុវត្តច្បាប់ បងប្អូនអ្នកសារព័ត៌មានក៍បានខលទៅលោក សីហា គណៈបញ្ជាការឯកភាពស្រុកស្នួល ជាច្រើនដងតែគាត់មិនទទូលទូរសព្ទ បន្ទាប់មកក៏បានខលទៅប៉េអឹមផ្ទៃប្រទេសដែលទទួលទិសប្រចាំស្រុកស្នួលខេត្តក្រចេះជាច្រើនដងដែរគាត់ក៏មិនលើកទូរសព្ទទៀត ជាចុងក្រោយក្រុមការងារបងប្អូនអ្នកសាព័ត៌មាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសំណូមពរ ឯកឧត្តមសៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយមានវិធានការទៅដល់មន្ត្រីក្រោមឱវាទផងទាន។
ដោយមើលឃើញពីភាពអសកម្មរបស់មន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលមានតួនាទីធ្វើការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗក្នុងដែនគ្រប់គ្រងរបស់ខ្លួន! ហើយបែរជាបណ្ដែតបណ្ដោយឲ្យក្រុមរកស៊ីបទល្មើសព្រៃឈើធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តបែបនេះ(ជាពិសេស) មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងស្នាក់ការកងរាជអាវុធហត្ថតាមបណ្ដោយដងផ្លូវជាតិ ទាំងនោះប្រហែលជាត្រូវថ្នាំសណ្តំហើយមើលទៅ? ទើបបណ្ដោយឱ្យរថយន្តសាំយ៉ុងជាច្រើនគ្រឿង សម្រុកដឹកឈើ ធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ 7.A .ឆ្លងកាត់ស្រុកស្នួល កាត់ស្នាក់ការទៅយ៉ាងរលូន និងដាក់បន្តទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រៃវែង ជាដើម ។ល។
ចម្ងល់ពលរដ្ឋថាតើ មន្ដ្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ ប្រហែលជាបានទទួលបានលាភសក្ការៈ ពីក្រុមឈ្មួញហើយមើលទៅ.? បានជាបញ្ហាទាំងនេះអស់លោកធ្វើមិនដឹងមិនឮបែបនេះទៅវិញ .? ហើយនាពេលកន្លងមក បើទោះបីជា គណៈបញ្ជាការឯកភាពខេត្ត និងគណៈបញ្ជាការឯកភាពស្រុកនីមួយៗ បានធ្វើការប្រជុំម្ដងៗ ឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត តែងតែដាស់តឿនក្រើនរំលឹក ទៅដល់មន្ត្រី ក្រោមឱវាទឲ្យធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ បណ្ដាស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់រូបភាព។ តែផ្ទុយទៅវិញ មន្ត្រីទាំងអស់នោះបានយកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ទៅជាន់ឈ្លីហើយទ្រាប់គូទអង្គុយទៀតហើយមើលទេ.?? ។
ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គេហទំព័រយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះដោយពុំមែនចេតនាណាមួយរិះគន់ដើម្បីជាន់ពន្លិចនោះទេ។ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយជូន បើសិនជាមានសមីជនណា គិតថាការផ្សព្វផ្សាយទាំងនេះគឺជាព័ត៌មានមិនពិត មិនសុក្រឹត និងយុត្តិធម៌ សម្រាប់១ខ្លួនទេនោះយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយបំភ្លឺជូនរៀងរាល់ម៉ោងធ្វើការ។
No comments:
Post a Comment