បុណ្យកឋិនទានមហាសាមគ្គីដង្ហែ និងវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ក្នុងក្រុងប៉ោយប៉ែត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បុណ្យកឋិនទានមហាសាមគ្គីដង្ហែ និងវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ក្នុងក្រុងប៉ោយប៉ែត

 



(បន្ទាយមានជ័យ) ព្រះមេគណខេត្តបន្ទាយមានជ័យ និងបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនឹងក្រុមការងារ បាននិមន្តនិងអញ្ចើញចូលរួមដង្ហែរបុណ្យអង្គកឋិនទានមហាសាមគ្គីប្រទក្សិណព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ រួចមកក៏បានរៀបចំធ្វើកិច្ចនៅក្នុងព្រះវិហារតាមប្រពៃណីទំនៀមទំលាប់ ព្រះពុទ្ធសាសនានៅក្នុងវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ក្នុងនោះដោយបាននាំយកនូវគ្រឿងបរិក្ខារ និងត្រៃជីវរ ជាច្រើនចូលទៅកាន់ក្នុងព្រះវិហារដើម្បីប្រមូលបច្ច័យដែលបានមកពីការចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីនេះ ទុកសម្រាប់កសាងសមិទ្ធផលនានា ហើយទាំងនេះគឺជាការចូលរួមជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាកន្លងមក រីឯបច្ច័យក្នុងអង្គកឋិនទាននេះទទួលបានគឺទុក្ខសម្រាប់បន្តការងារព្រះវិហារ។

នៅក្នុងឱកាសដង្ហែអង្គកឋិនទានមហាសាមគ្គីនេះគេសង្កេតឃើញថាទាំងព្រះសង្ឃ អាចារ្យ គណៈកម្មាធិការវត្ត ឯកឧត្តម លោកជំទាវ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានទឹកមុខជ្រះថ្លាពោរពេញទៅដោយស្នាមញញឹម សប្បាយរីករាយ ។

ក្នុងនោះឯកឧត្តមបណ្ឌិត ឌីម សុខុន បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ដ៏ដូចជាឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រួមនឹងក្រុមការងារ
កាន់ព្រះពុទ្ធសាសនា ខិតខំធ្វើបុណ្យ និងចំណាយថវិកាកសាងនូវសមិទ្ធផលនានា ពិសេសនៅតាមវត្តអារាម ហើយនៅរដូវបុណ្យកឋិនទាននេះ បានដឹកនាំក្រុមការងារដង្ហែរកឋិនទានបានច្រើនវត្តហើយដែរ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ និងសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្តផងដែរ។

ព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិកាវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម បានមានសង្ឃដីកាថា រាល់បច្ច័យដែលទទួលបានពីរឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងអង្គកឋិនទាននេះសម្រាប់ទុកទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងបច្ច័យមួយចំនួនធំគឺសម្រាប់បន្តការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តផងដែរ។

ក្នុងនោះដែរព្រះអង្គ បានមានសង្ឃដីកាអរគុណចំពោះប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកានិងសម្ភារៈ ចូលរួមក្នុងអង្គកឋិនទាននាពេលនេះ ។ទាំងនេះស បញ្ជាក់ឲ្យឃើញពីស្មារតីសាមគ្គីគ្នារបស់ប្រជាជាតិខ្មែរយើង ក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើងឲ្យមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់ផងដែរ៕





































































No comments:

Post a Comment

Pages