ឯកឧត្តម​ យិន​ ងួនកូលេនីន​ អញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី​ ការ​ផ្សព្វផ្សាយ​ និងត្រួតពិនិត្យមេីលមុខងារក្នុងវិស័យធនធានទឹក​ និងឧតុនិយម​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម​ យិន​ ងួនកូលេនីន​ អញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី​ ការ​ផ្សព្វផ្សាយ​ និងត្រួតពិនិត្យមេីលមុខងារក្នុងវិស័យធនធានទឹក​ និងឧតុនិយម​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

 



(កំពង់ធំ)៖​ ឯកឧត្តម​ យិន​ ងួនកូលេនីន​ អនុរដ្ឋលេខាធិការ​ ក្រសួងធនធានទឹក​ និងឧតុនិយម​ អញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី​ ការ​ផ្សព្វផ្សាយ​ និងត្រួតពិនិត្យមេីលមុខងារក្នុងវិស័យធនធានទឹក​ និងឧតុនិយម​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដេីម្បីលេីកយកនៅបញ្ហាប្រឈមក្នុងឃុំ​-សង្កាត់​ តាមបណ្តារក្រុង-ស្រុកក្នុងខេត្តកំពង់ធំ​ និងដាក់ទិសដៅបន្ត។  កិច្ចប្រជុំនេះមានការចូលរួមពី​សំណាក់ ឯកឧត្ដម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ អ៊ុន​ បុត្ត​ អភិបាលរង​ខេត្តកំពង់ធំ​ ​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ ប្រធាន​ និងអនុប្រធានសហគមន៍កសិករប្រេីប្រាស់ទឹក​ ព្រមទាំងវត្តមាន​ អភិបាល​ អភិបាលរង​ស្រុក​ ឃុំ​-សង្កាត់ ស្មៀនឃុំ និងកសិករប្រើប្រាស់ ទូទាំងខេត្តកំពង់ធំ នាថ្ងៃទី២៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤​។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម​ យិន​ ងួនកូលេនីន​ មានប្រសាសន៍ថា​ ក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ជូនបញ្ជីមុខងារ (អនុមុខងារចំនួន ០៤) អនុវត្តដូចខាងក្រោម៖
១.ការសាងសង់ និងជួសជុលថែទាំប្រឡាយជើងក្អែប
២.ការគ្រប់គ្រង និងជួសជុលប្រព័ន្ធធារាសាស្ត្រខ្នាតតូច (ប្រើប្រាស់ថវិកាគម្រោងដែលក្រសួងផ្ទេរជូន និងថវិកាពីប្រភពផ្សេងៗទៀត)
៣.ការបង្កើត និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងប្រព័ន្ធធារាសាស្ត្រខ្នាតតូច។ (ចំពោះសហគមន៍កសិករប្រើប្រាស់ទឹកដែលភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្រខ្នាតធំ ហើយកំពុង ដំណើរការសកម្មភាពរៀបចំមិនទាន់បានបញ្ចប់ មិនទាន់អាចផ្ទេរបានទេ ព្រោះពាក់ព័ន្ធជាមួយកញ្ចប់ថវិការបស់គម្រោងទាំងមូល)។
៤.ការគ្រប់គ្រង ការពារដីចំណីទន្លេ ស្ទឹង ព្រែក ប្រឡាយ ទំនប់អាងទឹក ជាដើម។

ឯកឧត្តម​ បញ្ជាក់ថា ការបង្កេីតនូវកិច្ចប្រជុំនេះឡេីង​ មានគោលបំណងលេីកឡេីង បញ្ហាប្រឈមដែលកេីតឡេីងនៅតាមឃុំសង្កាត់នីមួយៗ​ ដេីម្បី ដាក់ធាតុចូល រកមូលហេតុ​ និងដំណោះស្រាយសមស្របណាមួយ​ ដែលអាចជួយដល់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល​ក្នុងការបង្ករបង្កើនផល ទទួលបានទឹកសម្រាប់ស្រោចស្របក្នុងការងារកសិកម្ម។

អត្ថបទនិងរូបភាព​ដោយ​ យីម ប៊ុនហ័រ​-ពិនិត្យដោយអ៊ុមញឹប។

















No comments:

Post a Comment

Pages