លោកឧត្តមសេនីយ៍ត្រី សោ សារវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី សោ សារវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)



ខេត្តរតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សោ សារវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើ និងជូនពរដល់ប្អូនៗ ជាយោធិនជ្រើសរើសថ្មី ត្រូវបន្តប្រឹងប្រែងរៀនសូត្រហ្វឹកហាត់ ស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីបម្រើការងារជូនអង្គភាព និងប្រជាពលរដ្ឋ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោក នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងសិក្ខាកាម នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មីផងដែរ។









No comments:

Post a Comment

Pages