ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារគណបក្ស ចុះមូល ដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ប្រជុំជីវភាពបក្សប្រចាំខែ នៅទីស្នាក់ការគណបក្សឃុំ និងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងថវិការបស់ក្រុមការងារ ប្រគល់ជូនគ្រួសារសពសមាជិកបក្ស ចំនួន ២គ្រួសារ ដែលបានទទួលមរណភាពនាពេលថ្មីៗកន្លងទៅថ្មីៗនេះ នៅភូមិស្រែខ្សាច់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ។
លោក លន់ យេន ប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងបច្ចុប្បន្នភាពរបស់គណបក្ស ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រឃុំ និងការងារគ្រប់គ្រងសមាជិកគណបក្ស ដែលមានស្រាប់ និងការកសាងពង្រីកសមាជិកគណបក្សថ្មីស្របតាមបរិមាណកើនឡើងរបស់ប្រជាពលរដ្ឋ និងសន្ទស្សន៍ ដែលថ្នាក់លើបានកំណត់ ។
ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរ គុណដល់ក្រុមការងារចុះមូលដ្ឋានឃុំភូមិ និងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំរួមគ្នាក្នុងការបំពេញភារកិច្ច ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាក្នុងការបម្រើប្រជាជន និងបម្រើសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានបានល្អប្រសើរ ។
ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត មានជាអាទិ៍ ទី១ ត្រូវគ្រប់គ្រងពង្រឹងគុណភាពសមាជិកគណបក្សរបស់យើង ដែលកំពុងមានស្រាប់ឱ្យបានល្អ និងថែទាំជួយដោះស្រាយ នូវរាល់ការលំបាកនានារបស់បងប្អូនតាមលទ្ធភាព ដែលអាចធ្វើទៅបាន ក្នុងការរួមសុខរួមទុក្ខជាមួយគ្នា។ ទី២ យកចិត្តទុកដាក់ក្នុងការកសាងពង្រីកសមាជិកគណបក្សថ្មី ពិសេសក្នុងស្រទាប់យុវជន យុវនារី ដែលមានអាយុ ១៨ ឆ្នាំឡើង នឹងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីរៀបចំពិធីបញ្ចូលសមាជិកបក្សថ្មី ត្រៀមសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២៧ ខាងមុខ ។ និងទី៣ ប្រុងប្រៀបការរៀបចំមិទ្ទិញអបអរសាទរខួបលើកទី ៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨- ២ ធ្នូ ២០២៤ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
បន្ទាប់មកក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំ បានបន្តទៅប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារសពសមាជិកបក្សចំនួន ២គ្រួសារ ដែលទើបទទួលមរណភាពនៅពេលថ្មីៗកន្លងទៅនេះ ដោយក្នុងមួយគ្រួសារសពទទួលបាននូវអង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួនពីរយូរ និងថវិកា ចំនួន២០០.០០០រៀលក្នុងមួយគ្រួសារសព ផងដែរ។
No comments:
Post a Comment