ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមលើកទឹកចិត្តដល់កីឡាករប្រណាំងទូក(ង)ឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ នាពេលខាងមុខ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមលើកទឹកចិត្តដល់កីឡាករប្រណាំងទូក(ង)ឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ នាពេលខាងមុខ

 



(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមជាលើកទឹកចិត្តដល់កីឡាករប្រណាំងទូកវែងឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ស្ថិតនៅវត្តពោធិ៍អណ្ដែត ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ។

នាឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក  និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ ប្រចាំខេត្តកំពង់ធំ នៅពេលនេះ ដើម្បីត្រៀមទៅប្រកួតនៅរាជធានីភ្នំពេញមានរយៈពេល៣ថ្ងៃខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើរ ឱ្យកីឡាករចំណុះទូកទាំងអស់បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ឱ្យទទួលបានជ័យជំនះបន្តទៀត។ សូមឱ្យកីឡាករទាំងអស់រក្សាអនាម័យឱ្យបានល្អ ពិសេសគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) ដើម្បីឱ្យមានសុខភាពល្អទទួលយកជ័យជំនះក្នុងការប្រកួត។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះពិនិត្យមើលទូក(ង)វែងឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ស្ថិតនៅវត្តពោធិ៍អណ្ដែត ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចំណុះ៧៥នាក់ ត្រៀម០៥នាក់ ដែលត្រូវត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ។ អត្ថបទលោក ធូ កែវមុន្នី




















No comments:

Post a Comment

Pages