ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្ដមសេនីយ៍ត្រី ពុត កយ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់មន្រ្តីនគរបាលចរាចរណ៍ទូទាំងខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ញើញចូលរួមពី លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការរងទទទួលការងារចរាចរណ៍ទាំង០៨ក្រុង/ស្រុក លោក លោកស្រីនាយ នាយរងផ្នែក និងលោក លោកស្រីជាមន្ត្រីនគរបាលចរាចរណ៍ជាច្រើនរូបទៀត។
ខ្លឹមសារដែលត្រូវលើកយកមកផ្សព្វផ្សាយក្នុងពិធីនេះ មានដូចខាងក្រោម÷
-បទវិន័យនគរបាលជាតិ
-ក្បួននីតិវិធីកិច្ចប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្ត
-ក្បួននីតិវិធីកិច្ចប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង។
-ការត្រួតពិនិត្យយានយន្តប្រើប្រាស់ផ្លាកលេខមិនប្រក្រតីដែលជាអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
-នីតិវិធីពិនិត្យប័ណ្ណបើកបរយានយន្ត និងប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ។
No comments:
Post a Comment